• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ធ្វើតាមបណ្តាំអ៊ំ “ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិត្រូវតែប្រឡងប្រណាំង”

16/11/2020 19:50

នោះគឺជាមតិយល់ដូចគ្នារបស់លោកស៊ើងង៉ុកយ៉ិន អ្នកស្រីវិញធីយ៉េវ និងលោក ថាយវ៉ាំងង្វៀង នៅភូមិលិចក្តី ឃុំភូកឹង ស្រុកទីវកឹង អនុវត្តជាក់ស្តែងក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។

* វិញធីយ៉េវ៖គំរូឆ្នើមក្នុងចលនាប្រជាជនចូលរួមទិញប័ណ្ណគាំពារសុខាភិបាល

អ្នកស្រីវិញធីយ៉េវ

          អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៥១/ QĐ-UBND ចុះថ្ងៃទី ២៤ មករាឆ្នាំ ២០១៩ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឆ្នាំ ២០២០ ភូមិលិចក្តី ត្រូវមានគ្រួសារប្រជាជនពី ៩៨% ឡើងទៅចូលរួមទិញប័ណ្ណគាំពារសុខាភិបាល។ដើម្បីរួមចំណែកអនុវត្តសម្រេចលក្ខឋាននោះ ដើមឆ្នាំ ២០២០  លោកស្រីវិញធីយ៉េវ ប្រធានសាខាសមាគមនារីភូមិលិចក្តីបានសកម្មផ្សព្វផ្សាយដល់សមាជិកាសមាគមនារីភូមិនិងប្រជាជនទាំងមូលឲ្យបង្កើនការយល់ដឹងពីផលប្រយោជន៍នៃការចូលរួមទិញប័ណ្ណគាំពារសុខាភិបាល ។ ជាលទ្ធផលគិតមកដល់ពេលនេះក្នុងទូទាំងភូមិមានគ្រួសារប្រជាជន ៤០៧/៤១៣ គ្រួ ចូលរួមទិញប័ណ្ណគាំពារសុខាភិបាលសម្រេចអត្រា ៩៨,៥៤%​ នៃចំនួនគ្រួសាររួម។

     លោកស្រីវិញធីយ៉េវមានប្រសាសន៍ថា៖ ដើម្បីចលនាប្រជាជនទាំងមូលចូលរួមទិញគាំពារសុខាភិបាលសម្រេចអត្រាតាមលក្ខឋានភូមិជនបទថ្មីគំរូ​ខ្ញុំតែងទៅដល់ផ្ទះសមាជិកានិងប្រជាជនផ្សព្វផ្សាយអំពីផលប្រយោជន៍របស់ប័ណ្ណគាំពារសុខាភិបាល។ ខ្ញុំតែងពន្យល់បងប្អូនថា យើងទាំងអស់គ្នានរណាក៏ត្រូវការពិនិត្យសុខភាព ព្យាបាលជំងឺទាំងអស់ ដូច្នោះប្រសិនបើយើងទិញប័ណ្ណគាំពារសុខាភិបាលរមែងកាត់បន្ថយបានប្រាក់ចំណាយយ៉ាងច្រើនក្នុងការពិនិត្យព្យាបាលជំងឺ ។ ទន្ទឹមនឹងនោះខ្ញុំចលនាសមាជិកាបង្កើតក្រុមហ៊ុនប្រាក់ទិញប័ណ្ណគាំពារសុខាភិបាល។កាលទើបបង្កើត មានសមាជិកាចូលរួមតិចពេលឃើញមានប្រសិទ្ធភាពជាក់ស្តែង គិតមកទល់ពេលនេះមិនត្រឹមតែសមាជិកាទាំង ១៨០/១៨០ នាក់ចូលប្រជាជនក្នុងភូមិក៏ចូលរួមក្រុមហ៊ុនទុនទិញប័ណ្ណគាំពារសុខាភិបាលដែរ។ បច្ចុប្បន្ន សាខាសមាគម បង្កើតក្រុមហ៊ុនទុនទិញប័ណ្ណគាំពារសុខាភិបាលបាន ០២ ក្រុមដោយមានសមាជិកា ២៤ នាក់ចូលរួម។ រូបភាពសកម្មភាពរបស់ក្រុមគឺ រៀងរាល់ខែ សមាជិកម្នាក់ៗហ៊ុនប្រាក់ពី ១០០-២០០ ពាន់ដុង។ ផ្តើមពីចំនួនប្រាក់នេះ ជាមធ្យមក្នុងមួយខែទិញប័ណ្ណគាំពារសុខាភិបាលបានពី ០៤-០៥ ប័ណ្ណ ។ ជាពិសេសសមាជិកាដែលមាន ជីវភាពធូរធាគ្រាន់បើនៅទាំងឧបត្ថម្ភប្រាក់ដល់គ្រួសារសមាជិកាដែលមានជីវភាពខ្សត់ខ្សោយ ដើម្បីទិញប័ណ្ណគាំពារសុខាភិបាល។ គិតមកដល់ពេលនេះក្រុមហ៊ុនប្រាក់ជួយឲ្យសមាជិកា ១៨៦ នាក់ទិញប័ណ្ណគាំពារសុខាភិបាល កើនតួលេខមកទល់ពេលនេះទូទាំងភូមិមានគ្រួសារប្រជាជន ៤០៧ គ្រួទិញប័ណ្ណគាំពារសុខាភិបាល។   

*លោកថាយវ៉ាំងង្វៀងគំរូឆ្នើមក្នុងការចលនាប្រជាជនចូលរួមអនាម័យបរិស្ថាន

       ក្នុងនាមជាប្រធានសាខាសមាគមកសិករភូមិលិចក្តី ឃុំភូកឹង លោកថាយវ៉ាំងង្វៀង តែងចលនាប្រជាជនសកម្មចូលរួមក្នុងការកសាងភូមិជនបទថ្មីគំរូ។ក្នុងនោះ ចូលរួមកសាងលក្ខឋានលេខ ០៥ ស្តីពីបរិស្ថាន។ គិតមកដល់ពេលនេះ លោកថាយវ៉ាំងង្វៀង សហការជាមួយនឹងអង្គការមហាជនភូមិចលនាគ្រួសារប្រជាជន ៣៧២ គ្រួកសាងបានរបងជុំវិញដីភូមិរបស់គ្រួសារសម្រេចអត្រាជាង ៩០%។​ គ្រួសារ ៤១០/៤១៣ គ្រួកសាងបន្ទប់អនាម័យសម្រេចអត្រា ៩៩,២៧% គ្រួសារ ៤១៣ គ្រួប្រើប្រាស់ទឹកស្អាតសម្រេចអត្រា ១០០%។ 

លោកថាយវ៉ាំងង្វៀង

            លោកថាយវ៉ាំងង្វៀង មានប្រសាសន៍ថា៖ ឆ្នាំ ២០២០ ភូមិលិចក្តី បានឃុំជ្រើសកសាងភូមិជនបទថ្មីគំរូ។ ដោយមានតួនាទីជាប្រធានសាខាសមាគមកសិករភូមិខ្ញុំបង្កើនស្មារតីទទួលបន្ទុកជាមួយរដ្ឋអំណាចភូមិក្នុងការចលនាសមាជិកកសិករឲ្យពង្រីកការផលិត ខ្ញុំតែងយកចិត្តទុកដាក់ដល់ការចលនាប្រជាជនទាំងមូលឱ្យចូលរួមការពារ និងអនាម័យបរិស្ថាន។ ព្រោះថា “ បរិស្ថានស្រស់ស្អាត “ ក៏ជាលក្ខឋានមួយក្នុងចំណោម ០៨ លក្ខឋានភូមិ ជនបទថ្មីគំរូ ។

*លោកស៊ើងង៉ុកយ៉ិនគំរូឆ្នើមក្នុងការបរិច្ចាគដី​ដើម្បីបើកទូលាយផ្លូវ ជនបទ

         គ្រួសារលោកស៊ើងង៉ុកយ៉ិន ប្រកបរបរកសិកម្ម។ ក្នុងមួយឆ្នាំគ្រួសារគាត់មានប្រភពចំណូលប្រមាណ ៥០ លានដុងពីផ្ទៃដីផលិតស្រូវនិងចម្ការដូង ២០ កុង។ ឆ្នាំ ២០១៩-២០២០ ឃុំភូកឹងមានគោលការណ៍បើកទូលាយពីផ្លូវបេតុងទទឹង ១,៥ ម៉ែត្រដើម្បីកសាងជាផ្លូវកៅស៊ូទទឹង ៣,៥ ម៉ែត្រ ហើយបានប្រជាជនក្នុងភូមិទទួលគាំទ្រទាំងអស់។ ក្នុងនោះមានគ្រួសារលោកស៊ើងង៉ុកយ៉ិនបានស្ម័គ្រចិត្តបរិច្ចាគផ្ទៃដីនិងរបងភ្ជាប់ ថ្នល់ជាង ២៥០ ម៉ែត្រក្រឡា គិតជាតម្លៃជិត ៤០០ លានដុង។ លោកង៉ុកយ៉ិន មានប្រសាសន៍ថា៖ ឃុំមានគោលការណ៍ពង្រីកផ្លូវនៅភ្ជាប់នឹងផ្ទះខ្ញុំ។ ខ្ញុំត្រេកអរណាស់ហើយក៏គាំទ្រភ្លាម។ ពីព្រោះផ្លូវនេះកាលពីមុនចង្អៀតណាស់ ទទឹងផ្លូវបានជាង ០១ ម៉ែត្រប៉ុណ្ណោះ ប្រជាជនធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលជួបការលំបាកច្រើន។ពេលដឹងថាឃុំមានគោលការណ៍បើកទូលាយផ្លូវនេះ ខ្ញុំក៏ពិភាក្សាជាមួយគ្រួសារខ្ញុំ យល់ព្រមបរិច្ចាគដីនិងរបងឲ្យរដ្ឋអំណាចភូមិដំណើរការកសាងបានងាយស្រួល។

លោកស៊ើងង៉ុងយ៉ិន

         លោកគាងភឿង ប្រធានគណៈកម្មការប្រជាជនភូមិលិចក្តីឲ្យដឹង៖ បច្ចុប្បន្នភូមិលិចក្តីអនុវត្តសម្រេច ៨/៨ លក្ខឋានភូមិជនបទថ្មីគំរូហើយរង់ចាំថ្នាក់លើមកពិនិត្យទទួលស្គាល់។សម្រេចបានលទ្ធផលនោះ អាស្រ័យដោយការចូលរួមរបស់ប្រជាជនក្នុងភូមិទាំងមូល។ ក្នុងនោះមានការរួមចំណែកយ៉ាងសកម្មរបស់លោក ស៊ើងង៉ុកយ៉ិន លោកថាយ វ៉ាំងង្វៀង អ្នកស្រីវិញធីយ៉េវជាដើម។ ពួកគាត់ជាគំរូឆ្នើមក្នុងការអនុវត្តន៍ល្អតួនាទីរៀងៗខ្លួនដើម្បីធ្វើការងារមានប្រយោជន៍ជាក់ស្តែង សំដៅចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋានតាមបណ្តាំរបស់អ៊ំហូ៕                 

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trà Vinh nỗ lực phát triển kinh tế số

Kiểm tra công tác chuẩn bị đại hội đảng bộ cấp xã tại Đảng bộ huyện Châu Thành

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.