• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ធ្វើជាគំរូដើម្បីបម្រើប្រជាជន

13/05/2022 09:14

មកកាន់ភូមិបត់ចែក ឃុំលឿងហ្វា ស្រុកចូវថាញ់សួររកប្រធានគណៈកម្មការប្រជាជនភូមិនរណាក៏ស្គាល់។ ព្រោះ បងមិនត្រឹមតែអស់ពីចិត្ត ធ្វើជាគំរូក្នុងការប្រ កបការងារ បងគឹមសុភាព នៅទាំងជាគំរូតែងអនុវត្តសម្រេចល្អ និងសម្រេចឆ្នើម ភារកិច្ច ឆ្លងកាត់ការលំបាកពង្រីកសេដ្ឋកិច្ចគ្រួសារ។

 

បងគឹមសុភាពអនាម័យម៉ាស៊ីនត្រាក់ទ័រ ។ រូបថត៖ ផាងត្វឹង

​​     បងគឹមសុភាពឲ្យដឹង៖ ដើម្បីពង្រីកប្រពៃណីបដិវត្តន៍របស់គ្រួសារ ឆ្នាំ ១៩៩៨ ខ្ញុំចូលរួមក្រុម ស្វ័យត្រាណចល័តឃុំ ដល់ឆ្នាំ ២០១២ ជាសមាជិកនគរបាលភូមិ។ អាស្រ័យធ្វើការងារបានល្អ ដល់ឆ្នាំ ២០១៩ ខ្ញុំបានប្រជាជនទំនុកចិត្តបោះ ឆ្នោតតែងតាំងជាប្រធានគណៈកម្មការប្រជាជន ភូមិរហូតមកទល់ពេលនេះ។
      ជាមួយភារកិច្ចដែលបានប្រគល់ឲ្យបងសុភាព រួមជាមួយគណៈប្រតិបត្តិការសាខាបក្សភូមិម្ចាស់ការចាត់តាំងផ្សព្វផ្សាយ ចលនាកម្មាភិបាល បក្ខជន ប្រជាជនប្រតិបត្តិល្អបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចលនាប្រ ជាជនអនុវត្តល្អបណ្តាចលនាប្រឡងប្រណាំង  កសាងជនបទថ្មី សាមគ្គី កសាងជីវភាពវប្បធម៌ អារ្យធម៌ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់កសាង ពង្រឹងនិងពង្រីក បណ្តាសកម្មភាពរបស់គណៈការងាររណសិរ្សភូមិ។ បងតែងទៅកាន់មូលដ្ឋានដើម្បីស្វែងយល់ អំពីជីវភាព ស្តាប់យោបល់ គោលបំណងរបស់ប្រជាជនដើម្បីរបាយការណ៍ជូនថ្នាក់លើអនុវត្តល្អការងារកសាងបក្ស កសាងរដ្ឋអំណាចមូលដ្ឋាន។
     តាមបទពិសោធន៍របស់បងសុភាព ដើម្បីធ្វើល្អការងារចលនាប្រជាជនចូលរួមកសាងបក្ស ពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន កម្មាភិបាលរបស់ភូមិ ត្រូវធ្វើជាគំរូឈានមុខទើបប្រជាជនជំនឿទុកចិត្ត ចូលរួមជ្រោមជ្រែង។ បងបានចែករំលែកថា៖ របៀបធ្វើល្អបំផុតគឺពឹង “ប្រជាជនចលនាប្រជាជន” មានន័យថា យើងចលនាអ្នកដែលសកម្មចូល រួមក្នុងបណ្តាចលនាជាមុនសិន ហើយក្រោយ មកពឹងអ្នកទាំងនោះចលនាបន្តអ្នកដទៃនៅលើ ភូមិសាស្រ្តចូលរួម។ ពេលចលនាអនុវត្តបណ្តាចលនាកសាងជនបទថ្មី កសាងជីវភាពវប្បធម៌នៅតំបន់ប្រជាជនស្នាក់នៅចលនាមហាជនចូល រួមរក្សាសន្តិសុខមាតុភូមិ គណៈកម្មការប្រជាជន ភូមិត្រូវលើកឡើងពិភាក្សាដោយប្រជាធិបតេយ្យ យកយោបល់របស់ប្រជាជន។ល។ រួចបានប្រជាជននៅលើភូមិសាស្រ្តគាំទ្រ និងសកម្មចូលរួម។
     ជារៀងរាល់ឆ្នាំ រួមជាមួយការវិនិយោគរបស់រដ្ឋ បងសុភាពនៅទាំងចលនាប្រជាជនក្នុងភូមិ បរិច្ចាគដី ចូលរួមជាកម្លាំងក្នុងការកសាងជនបទថ្មី។ បច្ចុប្បន្ននេះ ភូមិបត់ចែកមានការវិវឌ្ឍន៍យ៉ាងសកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែបានកសាង ព្រមៗគ្នា សមរម្យ ជីវភាពប្រជាជនកាន់តែបាន សុខដុម ឆ្នាំ ២០២១ អត្រាគ្រួសារក្រីក្ររបស់ភូមិនៅតែ ១,៥%។
ក្រៅពីការអនុវត្តន៍ល្អភារកិច្ចនយោបាយ បង សុភាពនៅទាំងជាគំរូក្នុងការពង្រីកសេដ្ឋកិច្ចគ្រួ សារ។ ជាមួយផ្ទៃដីផលិតស្រូវ ២,៨ ហិកតា បងសុភាពអនុវត្តល្អតាមវិទ្យាសាស្រ្ត-បច្ចេកទេស ដូចជាប្រើប្រាស់ពូជស្រូវថ្មីគុណភាពខ្ពស់ អនុវត្តវិធានការ “បន្ថយ ៣ បង្កើន ៣” “ត្រូវ ១ បង្កើន ៥” ដើម្បីបង្កើនទិន្នផល គុណភាពគ្រាប់ស្រូវ ឆ្លើយតបតម្រូវការនីហរ័ណ។ ក្រៅពីផលិតស្រូវ បងសុភាពនៅទាំងចូលរួមជាមួយមូលដ្ឋានផ្លាស់ប្តូររចនាសម្ព័ន្ធផលិត។  បងបានបង្វែរដីផលិតស្រូវមិនសូវមានផល ០,៧ ហិកតាមកដាំដូង ដាំស្មៅចិញ្ចឹមគោ។ល។ ជាមួយទម្រង់ពង្រីកសេដ្ឋកិច្ច របស់គ្រួសារ រៀងរាល់ឆ្នាំក្រោយពេលទូទាត់ខ្ទង់ ចំណាយរួចនៅចំណេញជាង ២៦០ លានដុង។
     បងហ្វិញគីមជុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វាបានឲ្យដឹង៖ ប្រធានគណៈកម្មការប្រជាជនភូមិ គឹមសុភាព និយាយទន្ទឹម នឹងធ្វើអនុវត្តល្អភារកិច្ចបានប្រគល់ឲ្យ អនុវត្តល្អការងារផ្សព្វផ្សាយដល់ប្រជាជន អំពីគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពិសេសគឺការសាមគ្គីកសាងជីវភាពវប្បធម៌ អារ្យធម៌។ បងជាបក្ខជនគំរូមួយរូបតែងអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើប្រជាជន ជាកសិករ ផលិតធ្វើអាជីវកម្មពូកែនៅមូលដ្ឋាន និងសកម្មជួយ គ្នាទៅវិញទៅមកជាគំរូសម្រាប់មហាជនធ្វើតាម។
      បណ្តាការចូលរួមយ៉ាងសកម្មរបស់បងគឹមសុភាព បានរួមចំណែកអនុវត្តមានប្រសិទ្ធភាពក្នុង ចលនាធំៗរបស់មូលដ្ឋាន។ ចំណែកបងបានលេ ខាបក្សឃុំជូនលិខិតសរសើរព្រោះមានស្នាដៃឆ្នើម ក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីល ធម៌ ឥរិយាបថហូជីមិញដំណាក់កាល ២០១៦-២០២០។ ឆ្នាំ ២០២១ បងបានប្រធានគណៈ កម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរជាមួយ ស្នាដៃឆ្នើមក្នុងចលនា “ទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ”៕         ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.