• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ទឹកព្រះទ័យ " មេត្តា " របស់ព្រះចៅអធិការ ថាច់ស៊ីន

26/10/2021 09:08

ក្នុងដំណាក់កាលអនុវត្តគម្លាតសង្គម ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ -១៩ ជីវភាពគ្រួសារក្រីក្រ កាន់តែលំបាកទ្វេដងទៀត ។ យល់ពីស្ថានភាពដូច្នោះហើយ ទើបព្រះតេជគុណថាច់ស៊ីន ព្រះចៅអធិការវត្តស្ទឹងមានជ័យសេរីឧត្តម (អូរវែងថ្មី)ឃុំតឹងហ្វា ស្រុកទីកឹង សហការជាមួយ រដ្ឋអំណាចមូលដ្ឋាន មិនភ័យខ្លាចពីអាសន្នរោគ រាតត្បាត ឬផ្លូវឆ្ងាយដាច់ស្រយាលឡើយ តែងនិមន្តទៅដល់គ្រួសារក្រីក្រនីមួយៗដើម្បីជូនគ្រឿង ឧបភោគ បរិភោគ។ សកម្មភាពជាក់ស្តែងរបស់ ព្រះអង្គបានសាយភាយទៅក្នុងសហគមន៍ពីទឹក ព្រះទ័យ "មេត្តា" ស្មារតីសាមគ្គីជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ។

ព្រះតេជគុណថាច់ស៊ីន ។

     ព្រះចៅអធិការថាច់ស៊ីនកើតនៅឆ្នាំ ១៩៧៨ ក្នុងគ្រួសារដែលមានប្រវេណីគោរពតាមព្រះពុទ្ធសាសនា។ ព្រះអង្គកសាងព្រះផ្នួសក្នុងវរពុទ្ធសាសនាកាលពីអាយុ ១៥ ឆ្នាំ ។ ចាប់ផ្តើមពីពេលនោះ សាមណេរថាច់ស៊ីនតែងព្យាយាមស្វាធ្យាយ រៀនសូត្រធម៌អាថ៌ វិន័យតាមមាគ៌ាពុទ្ធសាសនា និងសិក្សាអក្សរសាស្រ្តជាតិនៅតាមវត្តអារាមនានាក្នុងខេត្ត។ ដោយមានស្មារតីព្យាយាមសិក្សារៀនសូត្រ និងគោរពប្រតិបត្តិតាមធម៌អាថ៌ព្រះពុទ្ធសាសនាបានល្អ កាលឆ្នាំ ២០០៣ ព្រះតេជគុណថាច់ស៊ីនក៏បានតែងតាំងជាព្រះចៅអធិការ វត្តអូរវែងថ្មីរហូតមកទល់សព្វថ្ងៃនេះ។
     ចាប់តាំងពីទទួលមុខនាទីជាព្រះចៅអធិការវត្ត ទន្ទឹមនឹងបំពេញការងារក្នុងព្រះពុទ្ធសាសនា និងអប់រំព្រះសង្ឃ មាមីងជនរួមជាតិឲ្យគោរពប្រតិបត្តិល្អ តាមមាគ៌ាពុទ្ធសាសនា ព្រះតេជគុណថាច់ស៊ីន នៅទាំងអនុវត្តល្អសកម្មភាពសប្បុរសធម៌សង្គមរួមចំណែកធ្វើកិច្ចការដែលមានប្រយោជន៍ជាក់ស្តែងជូនសហគមន៍ទៀតផង។ តាមទស្សនៈ របស់ព្រះអង្គ ដើម្បីបំពេញល្អតួនាទីជាបព្វជិត ជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនា គឺត្រូវព្យាយាមរៀនសូត្រ និងគោរពប្រតិបត្តិល្អតាមឱវាទព្រះពុទ្ធបរម គ្រូដើម្បីរំដោះខ្លួនរួចចាកទុក្ខ និងជួយសង្គមក៏ដូចជាអប់រំពុទ្ធបរិស័ទឲ្យអនុវត្តល្អតាមគោលលំនាំ " សង្គមថ្លៃថ្លា សាសនារុងរឿង" ។ ជារៀងរាល់ឆ្នាំព្រះអង្គ ចលនាសប្បុរសជនចូលរួមវិភាគទានប្រាក់រាប់រយលានដុង ដើម្បីធ្វើការងារសប្បុ រសធម៌សង្គម។ គិតដោយឡែកក្នុងរយៈពេលជាង ០៣ ខែមកនេះ (ពីដើមខែកក្កដា- ១៥ ខែ តុលាឆ្នាំ ២០២១) គឺក្នុងពេលដែលមូលដ្ឋានអនុវត្តគម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ កូវីដ-១៩ ព្រះអង្គបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់មាមីងដែលមានស្ថានភាពលំបាក គិតជាទឹកប្រាក់សរុរួមជិត ៤០០ លានដុង។ ឧបត្ថម្ភសៀវភៅសរសេរ ៥.០០០ ក្បាលដល់សិស្សក្រី ក្រក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មីផងដែរ។ ជាពិសេសព្រះអង្គចលនាឧត្តមសេនីយ៍ត្រីគាងរិន្ទ នាយករងនគរបាលខេត្ត ឧបត្ថម្ភទូរទស្សន៍ប្រភេទ ៤៣ អ៊ិញមួយគ្រឿងដើម្បីបង្កលក្ខណៈសម្រាប់ សិស្សកំពុងសិក្សាកម្រិតអនុវិទ្យាល័យជិត ២០ នាក់ក្នុងភូមិ (អូរវែងថ្មី) ដែលជួបប្រទះការលំបាកបានមកវត្តរៀនលើបណ្តាញ។
     ព្រះតេជគុណថាច់ស៊ីនមានថេរដីកាថា៖ ទង្វើរបស់អាត្មាបានធ្វើ គ្រាន់តែរួមចំណែកបន្តិចបន្តួច សម្រាប់សហគមន៍ប៉ុណ្ណោះ។ គោលបំណងរបស់អាត្មាគឺចង់ធ្វើនូវកិច្ចការមានប្រយោជន៍ក្នុងព្រះពុទ្ធសាសនា និងសង្គមដើម្បីនាំមកនូវសេចក្តីសុខ ជូនសព្វសត្វ។
      ព្រះតេជគុណគឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹងមានថេរដីកាថា៖ ព្រះចៅអធិការថាច់ស៊ីន គឺជាព្រះសង្ឃមួយរូបមានព្រះទ័យ "មេត្តា "ជានិច្ច។ ព្រះអង្គយកព្រះទ័យទុកដាក់ក្នុងសិក្សារៀនសូត្រ និងឧបត្ថម្ភព្រះសង្ឃ-ញាតិញោមពុទ្ធបរិស័ទ ។ ព្រះ អង្គជាអ្នកមានកិត្យានុភាពក្នុងសង្គម ពុទ្ធបរិស័ទ តែងមានសទ្ធាជ្រះថ្លាចំពោះព្រះអង្គ និងចូលរួមជាមួយព្រះអង្គធ្វើសកម្មភាពសប្បុរសធម៌សង្គម។ ជាក់ស្តែងបំផុតគឺដំណាក់កាលគម្លាតសង្គមព្រះ អង្គបានម្ចាស់ការចលនា ១៥/១៥ វត្តក្នុងស្រុកចូលរួមវិភាគទានដើម្បីឧបត្ថម្ភដល់ប្រជាជនមក ពីក្រៅខេត្តកំពុងធ្វើចត្តាឡីស័កនៅមូលដ្ឋាន។ ព្រះចៅអធិការថាច់ស៊ីនជាបព្វជិតមួយព្រះអង្គ ស័ក្តិសមជាគំរូសម្រាប់ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទគោរពយកតម្រាប់តាម៕                      អត្ថបទ-រូបថត៖ សុជា
TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.