• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ទឹកដមផ្កាដូងជាផលិតផលលើកកម្ពស់សេដ្ឋកិច្ចជូនកសិករ

10/11/2020 07:41

តាំងពីយូរយាមក ប្រភពចំណូលរបស់កសិករដាំដើមដូងសំខាន់គឺប្រមូលផលយកផ្លែដូងទុំឬផ្លែខ្ចីប៉ុន្តែតម្លៃដូងភាគ ច្រើនមិនបានលំនឹង។ ដើម្បីលើកកម្ពស់តម្លៃរបស់ដើមដូង ប្តីប្រពន្ធលោកផាមឌិញង៉ាយ -ថាច់ធីចន្ទី នាយកចាត់ចែង ការងារក្រុមហ៊ុនចំកាតត្រាវិញ Farm (SOKFARM) នៅទីប្រជុំជនទីវកឹង ស្រុកទីវកឹងបានផ្តើមអាជីពសម្រេចជោគជ័យជា មួយនឹងទម្រង់ដាំដើមដូងយកទឹកដមផ្កាដូង។ ឆ្នាំ ២០១៩ ផលិតផលទឹកដមផ្កាដូងរបស់ SOKFARM បានទទួលស្គាល់សម្រេច សម្បទា OCOP ផ្កាយ ៣។

បងស្រីចន្ទី ជាមួយផលិតផល ។

បងស្រីចន្ទី បានឲ្យដឹងថា៖ “ផ្តើមពីការខ្វល់ខ្វាលអំពីតម្លៃកសិផលមិនបានលំនឹង និងប្រើប្រាស់ប្រភពវត្ថុធាតុដើម​ ដែលមានស្រាប់នៅ នឹងមូលដ្ឋាន យើងខ្ញុំជាសមាជិកបានបង្កើតឡើង SOKFARM ហើយស្វែងរកវិធីសាស្ត្រ  មួយទាញយកពីដើមដូងនោះគឺដាំដូងយកទឹកដមផ្កាដូង។ ជាមួយនឹងវិធីសាស្ត្រនេះ យើងខ្ញុំលើកកម្ពស់តម្លៃសេដ្ឋកិច្ចពីដើមដូងឡើងទ្វេ ០៣ ដងបើប្រៀបធៀបជាមួយនឹងការប្រមូលផល ផ្លែដូង”។
ឆ្នាំ ២០១៦ ប្តីប្រពន្ធបងស្រីចន្ទីសិក្សាស្រាវជ្រាវនិងដកពិសោធន៍លើដើមដូងរបស់គ្រួសារចំនួន ២០ ដើម ខិតខំថែទាំទុកឲ្យដើមដូងពូកែមានកម្លាំងធននឹងចេញផ្កាល្អ។ក្រោយរយៈកាល ០៦ ខែដែលបានថែទាំនឹងវិនិច្ឆ័យឲ្យចេញផ្កាដើម្បីទុកឲ្យដើមដូងចេញទឹកដម។ ដល់ខែទី ៧ចាប់ផ្តើមយកទឹកដមផ្កាដោយវិធីសាស្ត្រ យក បំពង់ឫស្សីឬបំពង់ជ័ររុំឲ្យជិតទ្រយកទឹកដមផ្កា។
ជារៀងរាល់ថ្ងៃអ្នកពលកម្មត្រូវឡើងដើមដូង ០២ លើកដើម្បីយកទឹកដមផ្កាដូង។ ជ្រើស យកផ្កាជិកនឹងរីកឈ្លីស្រាលៗបន្ថើៗ រួចកាត់ មុខផ្កាប្រមូលផលទឹកដមផ្កាលុះដល់អស់ផ្កាដូង។ គិតជាមធ្យមក្នុងមួយយប់ក្នុងមួយដើមដូងយកបានទឹកដមផ្កាដូង ០១ លិត្រ។ ឆ្លងតាមដំណាក់ កាលខាប់មកហើយបញ្ជូលដមលក់ជាមួយនឹងតម្លៃក្នុងមួយដម ១៣២.០០០ ដុង(ប្រភេទដម ២៥០ មីលីលិត្រ)។ ក្រោយពីដកពិសោធន៍ បានសម្រេចជោគជ័យលើដើមដូង ២០ ដើម នោះ បងស្រីចន្ទីបន្តការពង្រីកទូលាយផ្ទៃដីមកទល់ពេលនេះបានប្រមាណ ០៤ ហិកតា។
ក្រៅពីការផលិតទឹកដមផ្កាដូងសម្រាប់ពិសា SOKFARM  នៅទាំងបើកទូលាយរោងចក្រ ដើម្បីពង្រីកបន្ថែមផលិតផលមួយចំនួនទាក់ទិន ដល់ទឹកដមផ្កាដូងសម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើ ប្រាស់ដូចជា៖ ទឹកដមផ្កាដូងខាប់សម្រាប់ប្រើ ក្នុងការច្នៃជាអាហារជំនួសស្កស (សមស្របសម្រាប់មនុស្សមានជំងឺទឹកនោមផ្អែម) គ្រាប់កាកៅពី ទឹកដមផ្កាដូង គ្រាប់ស្កទឹកដមផ្កាដូង និងស្រាវ ជ្រាវពីទឹកដមផ្កាត្នោតនាពេលអនាគតនេះ។ ខែ មិថុនាឆ្នាំ ២០១៩ ផ្តើមពីគ្រួសារធ្វើអាជីវកម្ម SOKFARM បានបង្វែរឡើងជា​ ធ្វើអាជីវកម្ម សាមីខ្លួនបងស្រីចន្ទីបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ សមាគមសហព័ន្ធនារីខេត្តជូនបណ្ណសរសើរ លិខិតសរសើរដោយមានស្នាដៃឆ្នើមក្នុងចលនាផ្តើមអាជីព យុវជនបង្កើតអាជីព នារីផ្តើមអាជីព នារីពង្រីកសេដ្ឋកិច្ច។
តាមលោកផាមឌិញង៉ាយលទ្ធភាពសារសំខាន់ របស់ SOKFARM គឺបង្វែរមកបច្ចេកវិទ្យាច្នៃអាហារ។ ភាពមានព្រៀបរបស់ក្រុមហ៊ុននោះ គឺ ស្វែង រកបានអ្នករួមសហចរជាមួយគ្នា ធ្វើសហការជាមួយគ្នាល្អតាំងពីកសិកររហូតដល់អ្នក​ផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់។ ទន្ទឹម នឹងនោះ ផលិតផលជានិច្ចកាលត្រូវបានផ្លាស់ប្តូរថ្មី និងច្នៃប្រតិដ្ឋដើម្បីប្រជែងជាមួយនឹងទី ផ្សារ។ បច្ចុប្បន្ននេះ ប្រភពចំណូលរបស់ក្រុមហ៊ុនក្នុងមួយខែសម្រេចបានប្រមាណ ៣០០ លានដុង កើនទ្វេ ១០ ដង បើប្រៀបធៀបជា មួយនឹងកាលទើបបង្កើត ដោះស្រាយការងារ ធ្វើជូនពលករ ១៥ នាក់ជាមួយនឹងប្រភពចំណូល ក្នុងមនុស្សម្នាក់ក្នុងមួយខែបានពី ០៥-០៧ លានដុង។
អាចបញ្ជាក់បានថាផលិតផលទឹកដមផ្កាដូងបានរួមចំណែកពង្រីក និងធ្វើឲ្យសម្បូរបែបបន្ថែម ផលិតផលពីផ្នែកដូងលើកកម្ពស់តម្លៃរបស់ដើម ដូង នាំមកជូនអ្នកប្រើប្រាស់នូវផលិតផលមួយ មានគុណភាពខ្ពស់ ជាមួយនឹង ១០០% ប្រភពពីធម្មជាតិសុវត្ថិភាពសម្រាប់សុខភាព៕           ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trà Vinh nỗ lực phát triển kinh tế số

Kiểm tra công tác chuẩn bị đại hội đảng bộ cấp xã tại Đảng bộ huyện Châu Thành

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.