• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ

23/07/2024 08:43

 

យុទ្ធជនពិការចូវវ៉ាំងទុយជាមួយឆាយាលក្ខណ៍របស់ប្រពន្ធ។

លោកចូវវ៉ាំងទុយនិងអ្នកស្រីថាច់ធីហ្គឿង  (ឈ្មោះសម្ងាត់គឺភុកឡើយ) នៅភូមិពាម ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវជួបគ្នាក្នុងសង្រ្គាមហើយក្រោយមកបានជាប្ដីប្រពន្ធ។ គាត់ទាំងពីរសុទ្ធតែជាយុទ្ធជនពិការប្រភេទ ៤/៤។ ពេលវិលមកកាន់ជីវភាព ធម្មតា ប្ដីប្រពន្ធគាត់នៅតែរក្សាគុណសម្បត្តិកង ទ័ពអ៊ំហូ ខិតខំឆ្លងកាត់ការលំបាកឈានឡើងក្នុង ជីវភាព ចូលរួមបណ្ដាចលនាបដិវត្តន៍នៅមូលដ្ឋាន។
យុទ្ធជនពិការចូវវ៉ាំងទុយ កើតឆ្នាំ ១៩៤៩ និងយុទ្ធនារីពិការថាច់ធីហ្គឿង កើតឆ្នាំ ១៩៤៧ ចូលរួមធ្វើសង្រ្គាមសមរភូមិស្រុកថ្កូវក្នុងឆ្នាំ ១៩៦៦ ។ កាលនោះ លោកចូវវ៉ាំងទុយជាកងឈ្លបរបស់ឃុំ អ្នកស្រីថាច់ធីហ្គឿងជាអ្នកនាំសារ។ នៅច្រើនកន្លែង សម្រុកប្រយុទ្ធរបស់ខ្មាំង ពួកគាត់ទាំងពីរត្រូវរបួសច្រើនលើករួចបានទទួលស្គាល់ជាយុទ្ធជនពិការប្រភេទ ៤/៤។
អាស្រ័យរងរបួស ម៉្លោះហើយការធ្វើពលកម្មរបស់លោកចូវវ៉ាំងទុយ និងប្រពន្ធថាច់ធីហ្គឿងជួបការលំបាកច្រើន។ ជីវភាពគ្រួសារខ្វះមុខខ្វះក្រោយ ពីរនាក់ប្ដីប្រពន្ធត្រូវយ៉ាប់យ៉ឺនជាមួយមុខរបរជាច្រើនប៉ុន្តែមិនគ្រប់ហូបខណៈដែលកូនគាត់ទាំង ០៤ នាក់បានកើតបន្តបន្ទាប់គ្នា ។ ដើម្បីមានលុយចិញ្ចឹមកូនរៀនសូត្រត្រឹមត្រូវ អនាគតភ្លឺស្វាង ប្ដីប្រពន្ធគាត់ត្រូវធ្វើគ្រប់របរតាំងពីដាំដុះ ចិញ្ចឹមសត្វ លក់ដូរ។ល។ 
ទោះជាក្រលំបាកនឿយហត់យ៉ាងណាក៏ដោយប្ដីប្រពន្ធលោកចូវវ៉ាំងទុយនៅតែរក្សាគុណសម្បត្តិ កងទ័ពអ៊ំហូដោយខិតខំពុះពារឆ្លងកាត់ការលំបាក បណ្ដើរ ចូលរួមអនុវត្តបណ្ដាចលនាបដិវត្តន៍មូលដ្ឋានបណ្ដើរ។ គ្រួសារគាត់បានបរិច្ចាគដីប្រមាណ ៨០ ម៉ែត្រក្រឡាសម្រាប់មូលដ្ឋានធ្វើផ្លូវកៅស៊ូនៅខាងមុខផ្ទះ ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ កសាងភូមិវប្បធម៌ជនបទថ្មី។ ជាមួយស្មារតី “អ្នកមានរក្សាខ្សត់” ប្ដីប្រពន្ធលោកចូវវ៉ាំងទុយបានជូនដីជាង ២០០ ម៉ែត្រក្រឡាដល់មិត្តរួមអាវុធគឺលោក ផាមទ្រុងថាញ់ នៅភូមិពាមជាមួយគ្នា សម្រាប់សាងសង់លំនៅឋានរួមចំណែកជាមួយមូលដ្ឋានអនុវត្តសម្រេចលក្ខឋានស្ដីពីលំនៅឋានសម្រាប់ប្រជាជនក្នុងការកសាងជនបទថ្មី។
នៅឆ្នាំ ២០១៦ អាស្រ័យដោយមានជំងឺធ្ងន់  ប្រពន្ធរបស់លោកចូវវ៉ាំងទុយបានទទួលមរណភាព។ ចំពោះខ្លួនគាត់ទោះជាមានអាយុច្រើន កម្លាំងខ្សោយ ប៉ុន្តែនៅតែជួយកិច្ចការរបស់កូនដែលនៅ ជាមួយដូចជាកាត់ស្មៅឲ្យគោថែទាំចម្ការឈើហូបផ្លែជាដើម។
និយាយអំពីប្ដីប្រពន្ធលោកចូវវ៉ាំងទុយ លោក ផាមថាញ់ទ្រុង ប្រធានសាខាសមាគមអតីត យុទ្ធជនភូមិពាមស្ងើចសរសើរ៖ ការដែលគ្រួសារមួយមានស្ថានភាពលំបាកប៉ុន្តែឲ្យដីអ្នកជិតខាងជារឿងអស្ចារ្យ។ តាមលោកទ្រុងថាញ់ ប្ដីប្រពន្ធលោក ចូវវ៉ាំងទុយតែងជាគំរូនិងជ្រោងខ្ពស់ស្មារតី “អ្នកមានរក្សាខ្សត់” អប់រំកូនចៅរស់នៅត្រឹមត្រូវរស់នៅមានប្រយោជន៍ សម្រាប់សង្គម រក្សាប្រពៃណីបដិវត្តន៍ សកម្មរួមចំណែកនិងចូលរួមបំពេញបណ្ដាសកម្មភាពរបស់ភូមិ របស់ឃុំ រួមកម្លាំងជាមួយមូលដ្ឋានកសាងជនបទថ្មី៕    អត្ថបទ-រូបថត៖ ថាច់ហ្វាង

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
  • សេនាជនចល័ត ថាច់វណ្ណា រវៀសរវៃជាមួយការងារ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.