• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ទឹកចិត្តមេត្តារបស់អ្នកបើកបររថយន្តម្នាក់

02/03/2021 09:15

ក៏ដូចជាអ្នកបើកបររថយន្តឯទៀតដែរ អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់វ៉យ្វីខាញ់ កើតឆ្នាំ ១៩៨២ នៅអនុសង្កាត់ទី ៤ ទីប្រជុំជនទីវកឹង បានផ្សារភ្ជាប់នឹងរបរបើកបររថយន្តដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ ទន្ទឹមនឹងការគិតគូរដល់ជីវភាពគ្រួសារ បងយ្វីខាញ់ ក៏មានបំណងចង់ចូលរួមការងារសប្បុរសធម៌ ម្ល៉ោះហើយគាត់ក៏ចូលរួមក្រុមបើកបររថយន្តសង្គ្រោះជាបន្ទាន់នៃសមាគមកាកបាទក្រហមស្រុកទីវកឹងក្នុងនាទីជាអ្នកបើកបររថយន្តតាំងពីឆ្នាំ ២០១៤ រហូតមកទល់បច្ចុប្បន្ន។

         មុននឹងបើកបររថយន្តឱ្យសមាគមកាកបាទក្រហមស្រុក លោកវ៉យ្វីខាញ់ជាអ្នក​បើកបរ​រថយន្តឱ្យអាជីវកម្មភេសជ្ជៈមួយកន្លែងនៅទីក្រុងហូជីមិញ ដោយមានប្រាក់ខែ ១០ លានដុងក្នុងមួយខែនិងប្រាក់ជំនួយបន្ថែមពី ០២-០៣ លានដុងក្នុងមួយខែទៀត។ លោកយ្វីខាញ់បានអាជីវកម្មផ្គត់ផ្គង់ការហូបចុក និងកន្លែងស្នាក់នៅ ម្ល៉ោះហើយជារៀងរាល់ខែ លោកយ្វីខាញ់សល់ប្រាក់ខែផ្ញើជូនគ្រួសារទាំងអស់។ ចៃដន្យថ្ងៃមួយបានអ្នកភូមិផង ប្រាប់ថា​ក្រុម​រថ​យន្តសង្គ្រោះជាបន្ទាន់មនុស្សធម៌នៃសមាគមកាកបាទក្រហមស្រុកមិនទាន់រកបានអ្នកបើកបរ​គាត់​ក៏សុំឈប់ធ្វើការនៅទីក្រុងហូជីមិញ ដើម្បីចូលរួមបើកបររថយន្ត​ដោយទទួលប្រាក់ខែ ៤,៥ លានដុងក្នុងមួយខែ។ កាលដំបូង លោកយ្វីខាញ់ក៏ស្ទាក់ស្ទើរ ពីព្រោះអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ត្រូវប្រចាំការ ២៤/២៤ ម៉ោង គ្មានថ្ងៃឈប់សម្រាក ហើយត្រូវបើកបរផ្លូវឆ្ងាយ។ល។ ប៉ុន្តែពេលនឹកឃើញថារថយន្តសង្គ្រោះបន្ទាន់របស់សមាគមកាកបាទក្រហមស្រុកនាំអ្នកជំងឺទៅសង្គ្រោះដោយឥតគិតថ្លៃ​រួមចំណែកដោះស្រាយការលំបាកមួយចំណែកជូនអ្នកជំងឺក្រីក្រនៅមូលដ្ឋាន  លោកយ្វីខាញ់ក៏សម្រេចចិត្តត្រឡប់មកស្រុកកំណើតដើម្បីបើកបររថយន្តសង្គ្រោះបន្ទាន់។

         លោកយ្វីខាញ់បានឲ្យដឹងថា៖ បើកបររថយន្តដឹកជញ្ជូនភេសជ្ជៈ ដូចជាបើកបររថយន្តទៅទេសចរអញ្ចឹងដែរ គឺដឹកមុខទំនិញជូនដល់អតិថិជនជាការស្រេច។ រីឯបើកបររថយន្តសង្គ្រោះបន្ទាន់ អ្នកបើកបរត្រូវធានាសុវត្ថិភាពឲ្យអ្នកដែលអង្គុយក្នុងរថយន្តផងនិងត្រូវបើកលឿនផងដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺទាន់ពេល។ រថយន្តសង្គ្រោះបន្ទាន់មិនកំណត់ល្បឿនចំនួនប៉ុន្មានទេ ប៉ុន្តែត្រូវធានាសុវត្ថិភាព ហើយយោងទៅលើជំងឺធ្ងន់ឬស្រាល ប្រសិនបើជំងឺធ្ងន់ដូចជា៖ ស្ទះឈាមបេះដូង របួសខួរ ក្បាលជាដើម ត្រូវបើកល្បឿនលឿនពី ១១០-១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាពិសេស អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់គ្មានថ្ងៃសម្រាកការងារបើកបរមិនថាយប់ឬថ្ងៃឡើយគឺគ្រាន់តែទទួលដំណឹងតាមទូរស័ព្ទដឹងអាសយដ្ឋានកន្លែងណាភ្លាមក៏បើករថយន្តទៅកាន់កន្លែងនោះជាបន្ទាន់។ល។

លោកវ៉យ្វីខាញ់កំពុងជូតរថយន្ត។

        ទោះបីជាប្រាក់ចំណូលពីការបើកបររថយន្តសង្គ្រោះបន្ទាន់ទាបជាងការបើកបរ​ឲ្យអាជីវកម្ម ៥០% ក៏ដោយ ប៉ុន្តែលោកយ្វីខាញ់ ធ្វើការងារមនុស្សធម៌នោះដោយសប្បាយរីករាយ។ លោកយ្វីខាញ់សំណេះសំណាលបន្ថែមថា៖ គ្រួសារខ្ញុំក៏ជួបការលំបាកដែរ ប្តីប្រពន្ធខ្ញុំមានកូនស្រីម្នាក់ ពួកខ្ញុំមិនស្រុះចិត្តស្រុះគំនិតគ្នាក៏លែងលះគ្នារួចហើយ។ ខ្ញុំចិញ្ចឹមកូនស្រីនិងម្តាយឪពុកមានវ័យចាស់។ ជីវភាពគ្រួសារខ្ញុំពឹងផ្អែកលើប្រាក់ខែ ៤,៥ លានដុងរបស់ខ្ញុំនិងប្រាក់ចំណូលពីចម្ការដូង ០២ កុងប្រមាណពី ០១-១,៥ លានដុងក្នុងមួយខែ។ ទោះបីលុយកាក់នៅខ្វះខាតមែន ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ដោយសារគ្រួសារខ្ញុំសុខសប្បាយទាំងអស់គ្នា ជាពិសេសឪពុកម្តាយខ្ញុំតែងជំរុញទឹកចិត្តខ្ញុំឱ្យផ្សារភ្ជាប់នឹងរថយន្តសង្គ្រោះបន្ទាន់។ ម្ដាយខ្ញុំតែងទូន្មានថា៖ កូនធ្វើការងារនេះទោះបីប្រាក់ខែមិនបានខ្ពស់ក៏ដោយ ប៉ុន្តែកូនបានធ្វើអំពើសប្បុរសធម៌ច្រើនគឺនាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតមនុស្ស។ល។

          ការរកជួលអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ មានការលំបាកណាស់ហើយ ធ្វើយ៉ាងណាឲ្យអ្នកបើកបរផ្សារភ្ជាប់នឹងរថយន្តបានយូរអង្វែងកាន់តែលំបាកជាងទៀត។ លោកង្វៀងតឹងយ៉ុងប្រធានសមាគមកាកបាទក្រហមស្រុកទីវកឹងមានប្រសាសន៍ថា៖ រថយន្តនាំអ្នកជំងឺដោយឥតគិតថ្លៃ ម្ល៉ោះហើយត្រូវការអ្នក “ជំនាញផង មានចិត្តមេត្តាផង” គឺអ្នកនោះត្រូវបើកបរយ៉ាងស្ទាត់ជំនាញ ធានាសុវត្ថិភាព ព្រមទាំងមានចិត្តមេត្តា អាណិតអាសូរអ្នកជំងឺទើបផ្សារភ្ជាប់នឹងរបរបើកបររថយន្តសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ។ អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់និយាយរួម អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់សប្បុរសធម៌និយាយដោយឡែក ត្រូវប្រចាំការ ២៤/២៤ ម៉ោង ដើម្បីទទួលអ្នកជំងឺ។ ម៉្យាងទៀតបើកបររថយន្តសង្គ្រោះបន្ទាន់សប្បុរសធម៌ ប្រាក់ចំណូលមិនសូវបានខ្ពស់ ដោយសារថវិកាសមាគមកាកបាទក្រហមមានកម្រិត មិនអាចសងប្រាក់ខែបានខ្ពស់ដូចអាជីវកម្មឡើយ។ ក្រៅពីនោះ សមាគមនៅទាំងមានច្បាប់ហាមផ្តាច់មិនឲ្យអ្នកបើកបរទទួលយកប្រាក់ដែលសាច់ញាតិអ្នកជំងឺជូនឡើយ។ ម្ល៉ោះហើយ ប្រសិនបើអ្នកបើកបរណាគ្មានចិត្តស្រឡាញ់ការងារសប្បុរសធម៌របស់សមាគម អ្នកបើកបរនោះពិបាកនឹងផ្សារភ្ជាប់ជាមួយការងារនេះណាស់។ ប្រហែល ០៤ ‑០៥ ឆ្នាំដំបូងដែលទទួលរថយន្តមក សមាគមបានផ្លាស់ប្តូរអ្នកបើកបររថយន្តបន្តបន្ទាប់ពី ០៤-០៥ នាក់។ ម៉្យាងទៀត មិនសូវមានអ្នកបើកបរណាចូលចិត្តបើកបររថយន្តសង្គ្រោះបន្ទាន់ឡើយ ពីព្រោះបើកបររថយន្តនេះមានគ្រោះថ្នាក់ ហើយត្រូវទទួលខុសត្រូវច្រើនទៀតផង។ សំណាងល្អហើយដែលសមាគមបានបងយ្វីខាញ់ព្រមទទួលរួមដំណើរជាមួយសមាគម​ទទួលបើកបររថយន្តសង្គ្រោះបន្ទាន់តាំងពីឆ្នាំ ២០១៤ រហូតមក។ បងយ្វីខាញ់ពិតជាអ្នកបើកបរស្ទាត់ជំនាញផង មានចិត្តមេត្តាផង។ ទោះបីជាសមាគមសងប្រាក់ខែត្រឹម ៤,៥ លានដុងក្នុងមួយខែ ទាបជាងបើកបររថយន្តសេវាកម្មនានាក៏ដោយ គាត់ក៏សប្បាយរីករាយផ្សារភ្ជាប់នឹងរថយន្តសង្គ្រោះបន្ទាន់របស់សមាគមដែរ។ មានពេលខ្លះជូនអ្នកជំងឺក្រីក្រ គាត់នៅទាំងយកប្រាក់របស់ខ្លួនជូនអ្នកជំងឺទាំងនោះទៀតផង។

             របរណាក៏មានការលំបាកទាំងអស់ ដើម្បីជម្នះការលំបាកនីមួយៗហើយផ្សារភ្ជាប់នឹងរបរនោះ អ្នកប្រកបរបរត្រូវចេះស្រឡាញ់របរ។ ជាពិសេសចំពោះរបរបើកបររថយន្តសង្គ្រោះបន្ទាន់សប្បុរធម៌ ទន្ទឹមនឹងការស្រឡាញ់របរ ត្រូវមានចិត្តមេត្តា ចូលចិត្តជួយសម្រាលទុក្ខធុរៈអ្នកដទៃទើបផ្សារភ្ជាប់នឹងរបរបើកបររថយន្តសប្បុរសធម៌បានយូរអង្វែង៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.