• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ឃុំហ៊ឹងម៉ី៖ មានសមូហភាព បុគ្គលជាច្រើនរៀនសូត្រ និងធ្វើតាមអ៊ំហូ

21/09/2021 15:49

ក្នុងរយៈកាល ០៥ ឆ្នាំកន្លង ទន្ទឹមជាមួយការផ្តុំប្រភពកម្លាំងជំរុញសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានខិតខំកសាងឃុំជនបទថ្មីលើកកម្ពស់ បក្ខភាគឃុំហ៊ឹងម៉ី ស្រុកចូវថាញ់តែងយកចិត្តទុកដាក់អនុវត្តសារាចរលេខ ០៥ CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ“ស្តីពីការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” (សារាចរលេខ ០៥) ផ្តើមពីនោះនៅលើភូមិសាស្ត្រឃុំលេចធ្លោសមូហភាព បុគ្គលឆ្នើមជាច្រើនមានទម្រង់ ពូកែ របៀបធ្វើមានប្រសិទ្ធភាព រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅមូលដ្ឋាន។

ប្រជាជនភូមិរ៉េចយ៉ោង ឃុំហ៊ឹងម៉ីថែទាំផ្ការបងគេហដ្ឋាន៕ រូបថត៖ ស៊ើងតៀង

ក្នុងរយៈកាល ០៥ ឆ្នាំកន្លង ការរៀនសូត្រនិងធ្វើតាមអ៊ំហូ បានក្លាយជាការប្រជុំជីវភាពនយោបាយយ៉ាងសំខាន់ ជានិច្ចកាលរបស់សាខាបក្ស ស្ថាប័ន និងអង្គការមហាជន។ បណ្តាខ្លឹមសារសំខាន់ និងមានតម្លៃអំពីសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ​ បានសមូហភាព បុគ្គលរៀនសូត្រ និងធ្វើតាមដោយមានបណ្តាទម្រង់ថ្មី របៀបធ្វើច្នៃប្រតិដ្ឋ ក្នុងចំណេះដឹង និងទង្វើរប្រចាំថ្ងៃរបស់កម្មាភិបាល បក្ខជន និងមហាជនប្រជាជន។ ក្នុងឆ្នាំ ២០២០ បក្ខភាគឃុំមាន ១៤/១៤ សាខាបក្សចុះឈ្មោះអនុវត្តទម្រង់ និងមានបក្ខជន ២៧១/២៨២ នាក់កសាងកិច្ចសន្យារៀនសូត្រ និងធ្វើតាមអ៊ំហូ។ អស់រយៈកាល ០៥ ឆ្នាំ ទូទាំងបក្ខជនមាន ៣១ ទម្រង់ពង្រីកប្រសិទ្ធភាព មានភាពសាយភាយ លេចធ្លោដូចបណ្តាទម្រង់៖​ ដោះ ស្រាយការងារធ្វើ ឧបត្ថម្ភផ្ទះដល់គ្រួសារក្រីក្រ គិតគូរដល់គ្រួសារគោលនយោបាយ បំផុសចលនាសង្គមូបនីយកម្មអប់រំ ដោះស្រាយបែបបទរដ្ឋបាល​​ ធ្វើការងារត្រូវម៉ោង បង្វែរដីផលិតស្រូវគ្មានផលមកដាំផ្កាអង្គាសីល នាំមកប្រភពចំណូលខ្ពស់លើផ្ទៃដីមានខ្នាតរង្វាស់តែមួយ។

លោកង្វៀងវ៉ាំងថាវ លេខាសាខាបក្សភូមិបាត្រាំបានចែករំលែក៖ ជ្រួតជ្រាបសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ​ និងបណ្តាសារលិខិតណែនាំរបស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សស្រុកចូវថាញ់ បក្ខភាគឃុំ​ សាខាបក្សយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំ បំផុសចលនាប្រជាជនឲ្យជ្រើសរើស កសាងទម្រង់មានប្រសិទ្ធភាព។ ឆ្នាំ ២០១៦ ភូមិមានគ្រួសារ ៣៥៦​ គ្រួ មានគ្រួសារក្រីក្រ ២១ គ្រួ ដើម្បីកសាងសម្រេចជោគជ័យភូមិវប្បធម៌‑ជនបទថ្មី ភូមិត្រូវកាត់បន្ថយគ្រួសារក្រីក្រចុះ ០៤%។ ហេតុនោះហើយសាខាបក្សកសាង និងផ្សព្វផ្សាយទម្រង់ “កាត់បន្ថយភាពក្រីក្រក្នុងការកសាងជនបទថ្មីនិងបំផុសចលនាប្រជាជនចូលរួមកសាងទិដ្ឋភាពបរិស្ថាន”។

ផ្តើមពីការកំណត់ភារកិច្ចរបស់ទម្រង់ សាខាបក្សភូមិបានបញ្ចូលខ្លឹមសារទម្លុះទម្លាយ ដើម្បីផ្សព្វផ្សាយអនុវត្ត សំខាន់គឺកាត់បន្ថយភាពក្រីក្រចីរភាព​ និងការពារបរិស្ថាន។ យោងតាមនោះ សាខាបក្សបានប្រគល់ការងារជាក់ស្ដែងឲ្យបក្ខជន សមាជិកអង្គការមហាជនភូមិម្នាក់ៗឧបត្ថម្ភ ណែនាំគ្រួសារក្រីក្រពី ០២‑០៣ គ្រួ ហើយរបាយការណ៍ក្នុងពេលប្រជុំសាខាបក្ស សាខាសមាគម អំពីរបៀបធ្វើ និងប្រសិទ្ធភាពការងារធ្វើ។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំត្រួតពិនិត្យគ្រួសារក្រីក្រប្រចាំឆ្នាំ ផ្សព្វផ្សាយបណ្តាគោលនយោបាយ សង្គម បុលទុន​ធ្វើល្អការងារបំផុសចលនា និងអនុវត្តមានប្រសិទ្ធភាពប្រភពកម្លាំងសង្គមូបនីយកម្ម គួបផ្សំជាមួយបណ្តុះបណ្តាលមុខរបរ ឧទ្ទេសនាមការងារធ្វើ ឧបត្ថម្ភទុនឲ្យខ្ចីបង្វិលជុំ ជួយគ្នាពង្រីកសេដ្ឋកិច្ច ជាពិសេសគឺអប់រំអ្នករាល់គ្នា ឲ្យលើកកម្ពស់ចំណេះដឹង ដើម្បីឈានឡើងរួចផុតពីក្រីក្រចីរភាព។

ក្នុងរយៈកាល ០៥ ឆ្នាំអនុវត្ត សាខាបក្សបានបង្កលក្ខណៈជូនគ្រួសារក្រីក្រ ២១ គ្រួបានបុលទុនជាង ០១​ ពាន់លានដុង បើកថ្នាក់បង្រៀនវិជ្ជាជីវៈបាន ០៧ ថ្នាក់ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសអំពីការដាំដុះ ចិញ្ចឹមសត្វជូនគ្រួសារប្រជាជន ២១៧ លើក ផ្តល់ប័ណ្ណគាំពារសុខាភិបាលដល់គ្រួសារក្រីក្រ គ្រួសារ ជិតក្រ ៤៩៦ គ្រួ។ សហការចាត់តាំងបំផុសចលនាសាងសង់ផ្ទះមហាសាមគ្គី ០៥ ខ្នងជូនគ្រួសារក្រីក្រ​ ជូនអំណោយ ៨១២ ចំណែកដល់គ្រួសារក្រីក្រ ឧបត្ថម្ភប្រាក់សាលាដល់សិស្សក្រ ៣០ នាក់ ឧបត្ថម្ភប្រាក់អគ្គិសនីជាង ៤៣០ លានដុង និងអនុវត្តបណ្តាវិធានការផ្សេងទៀត ដើម្បីកាត់បន្ថយភាពក្រីក្រ។ ដល់ឆ្នាំ ២០២០ ភូមិកាត់បន្ថយគ្រួសារក្រីក្របាន ១៧ គ្រួ បច្ចុប្បន្នភូមិនៅមានគ្រួសារក្រីក្រ ០៤ គ្រួ ស្រូបយកអត្រា ១,១២%។ តាមការគ្រោងទុកដល់ចុងឆ្នាំ ២០២១ ភូមិមានគ្រួសារក្រីក្រ ០១ គ្រួទៀតបានចាកផុតក្រ និងនៅគ្រួសារក្រីក្រ ០៣ គ្រួស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម។

ទន្ទឹមនឹងការងារកាត់បន្ថយភាពក្រីក្រ សាខាបក្សភូមិនៅទាំងសកម្មផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមកសាងបរិស្ថានទៀតផង។ អនុវត្តតាមសារាចរលេខ ១៥‑CT/TU ចុះថ្ងៃទី ២៨ ធ្នូឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីបង្កើនការងារគ្រប់គ្រងសណ្ដាប់ធ្នាប់កសាង និងអនាម័យបរិស្ថាន នៅតាមទីផ្សារ តំបន់អាសយជន ក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម សេវាកម្មលើភូមិសាស្ត្រខេត្តត្រាវិញ”។ ឆ្លងតាមនោះ បំផុសចលនាប្រជាជនប្រមូលសំរាមបានជាង ២៥ តោន ក្រើនរំលឹកគ្រួសារប្រជាជនឲ្យចាក់សំរាមត្រូវតាមកំណត់ កាប់ឆ្ការគុម្ពោតព្រៃឈើស៊ុមទ្រុម កែប្រែរៀបចំបរិវេណជុំវិញផ្ទះ។ល។ មកដល់បច្ចុប្បន្ន ភូមិមានគ្រួសារ ៣៤១/៣៥៦ គ្រួសម្រេចលក្ខឋានគ្រួសារវប្បធម៌​ ជនបទថ្មី​ ស្រូបយកអត្រា ៩៥,៧៨% បើប្រៀបជាមួយចំនួនគ្រួសាររួម។ រួមជាមួយនោះ ភូមិបាត្រាំកសាងបានដងផ្លូវផ្កា ២,៣ គីឡូម៉ែត្រ និងប្រព័ន្ធអំពូលភ្លើង ៤,២ គីឡូម៉ែត្រតាមផ្លូវដោយមានថវិកាប្រជាជនចូលរួមគបវាល់ជាង ១២០​ លានដុង រួមចំណែកជាមួយឃុំអនុវត្តសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់។

តាមលោកដងវ៉ាំងបិញ លេខាគណៈកម្មាធិការបក្សឃុំហ៊ឹងម៉ីឲ្យដឹងថា៖ អស់រយៈកាល ០៥ ឆ្នាំអនុវត្តសារាចរលេខ ០៥ ស្ថានភាពសេដ្ឋកិច្ច សង្គមមានភាពវិវឌ្ឍន៍ជាលំដាប់។ ឃុំមាន ០៨/០៨ ភូមិសម្រេចលក្ខឋានភូមិវប្បធម៌‑ជនបទថ្មី  គ្រួសារប្រជាជន ១០០% បានប្រើប្រាស់អគិ្គសនី និងទឹកស្របអនាម័យ។ ឃុំមានក្រុមសហការផលិត ៣២ ក្រុម  ក្រុមហ៊ុន ០៤ កន្លែង  អាជីវកម្មឯកជន ២២ កន្លែង និងមានមូលដ្ឋានផលិត ធ្វើអាជីវកម្ម សេវាកម្ម  ៤៧៩​ កន្លែង។​ ជាពិសេស ក្រុមហ៊ុនចំកាតឯកជនម៉ីហ្វៀង អាជីវកម្មឯកជនវ៉ាំងចឹក និងមានមូលដ្ឋានច្នៃ ៦៦ កន្លែងបន្តការសកម្មភាពមានប្រសិទ្ធភាពផ្ទេរជូនផលិតផលកន្ត្រកជ័រ ៣D ផើងត្រកៀតជាង​ ១១.០០០ ផលិតផល។ល។ ឆ្លើយតបតម្រូវការអតិថិជន បង្កការងារធ្វើជូនពលករនៅជនបទជាង ៨០០ នាក់ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ឆ្នាំ​ ២០២០ សម្រេច ៦០,៣ លានដុង។ បច្ចុប្បន្នឃុំសម្រេច ១៨/២០ លក្ខឋានកសាងជនបទថ្មីលើកកម្ពស់។ ក្នុងការអនុវត្តសារាចរលេខ ០៥ បក្ខភាគឃុំ ប្រមូលផ្តុំកសាងបក្ស បង្កើនលទ្ធភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការចាត់តាំងបក្ស និងគុណភាពបក្ខជន ពង្រីកតួនាទីធ្វើជាគំរូរបស់អ្នកជាប្រមុខ អនុវត្តបណ្តាចលនាប្រឡងប្រណាំង ប្រតិបត្តិទៅតាមពេលវេលា និងម៉ោងធ្វើការការងាររដ្ឋ។ រៀនសូត្រ និងធ្វើតាមអ៊ំហូ តែងផ្សារភ្ជាប់ជាមួយសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាល ១២) “ស្តីពីបង្កើនការទប់ស្កាត់រុញច្រានស្ថានភាពថមថយសតិអារម្មណ៍​ សីលធម៌ របៀបរស់នៅ បណ្តាភាព “ប្រែប្រួលដោយខ្លួនឯង” “ក្លែង ភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុង” រួមចំណែកកសាងបក្ខភាគស្អាតស្អំ រឹងមាំ។

ជាមួយការផ្លាស់ប្ដូរចំណេះដឹង និងទង្វើរបស់កម្មាភិបាល បក្ខជន និងប្រជាជន ឃុំហ៊ឹងម៉ីបញ្ជាក់បានការរៀនសូត្រ និងធ្វើតាមអ៊ំហូ តែងក្លាយជាការងារមួយជានិច្ចជាកាល និងស្ម័គ្រចិត្តក្នុងអង្គការបក្ស និងប្រព័ន្ធនយោបាយ។ រយៈកាលខាងមុខនេះ ឃុំបន្តការជ្រួតជ្រាប ការរៀនសូត្រ និងធ្វើតាមសតិអាសម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយការអនុវត្តសារាចរ សេចក្តីសម្រេចចិត្ត។ ចាត់តាំងអនុវត្តមានប្រសិទ្ធភាព បណ្តាចំណុចទម្លុះទម្លាយ ជ្រើសរើស និងអនុវត្តភារកិច្ចស្នូល រួមចំណែកកសាងបក្ខភាគស្អាតស្អំ រឹងមាំ ជំរុញសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានឲ្យអភិវឌ្ឍជាលំដាប់៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.