14/05/2021 07:58
គ្រូង្វៀងកុងហ្វាង បច្ចុប្បន្នជាគ្រូបង្រៀនវិញ្ញាសាអប់រំរាងកាយនៅសាលាបឋមសិក្សាភឿងថាញ់(បេ) ឃុំភឿងថាញ់។ សាលាមាន ០៥ ថ្នាក់ មានសិស្ស ១៣ បន្ទប់។ គ្រូហ្វាងជាគ្រូបង្រៀនទទួលបន្ទុកវិញ្ញាសានិងបង្រៀនរាល់ថ្នាក់ ម៉្លោះហើយ ការងារមមាញឹកបង្គួរ។ ជាមួយស្មារតីសកម្ម ស្ម័គ្រចិត្តក្នុងបណ្ដាចលនាដែលអាស្រ័យដោយសហជីពមូលដ្ឋានសាលានិងមូលដ្ឋានបំផុសឡើង។ ក្នុងរយៈពេល ១៦ ឆ្នាំបំពេញការងារបង្ហាត់បង្រៀន គ្រូង្វៀងកុងហ្វាងបានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត ២៣ លើក។ ក្រោយពេលចូលរួមបរិច្ចាគឈាមម្ដងៗ គ្រូហ្វាងតែងទទួលបានក្ដីរីករាយសម្រាប់ខ្លួន ព្រោះបានជួយផលប្រយោជន៍ដល់ស្ថានភាពណាមួយនោះអាចរស់នៅដើម្បីបន្តឆាកជីវិតរបស់ខ្លួន។
គ្រូង្វៀងកុងហ្វាង។ រូបថត៖ ថាញ់ញ៉ា
ជាមួយចំនួនលើកចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត គ្រូហ្វាងបានគណៈកម្មាធិការប្រជាជនស្រុកកាងឡុងជូនលិខិតសរសើរ ០២ ច្បាប់ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញជូនបណ្ណសរសើរព្រោះមានស្នាដៃឆ្នើមក្នុងចលនាបរិច្ចាគឈាម។ ជាពិសេស លោកគ្រូបានគណៈចង្អុលការបរិច្ចាគឈាមស្ម័គ្រចិត្តខេត្តត្រាវិញជូនអនុស្សរិយយស “បរិច្ចាគឈាមសង្រ្គោះមនុស្ស ជាគុណធម៌ដ៏ប្រពៃ បរិច្ចាគឈាមមួយដំណក់អាចសង្រ្គោះជីវិតមួយ”។ លោកគ្រូចែករំលែក៖ “ជ្រោមជ្រែងចូលរួមបណ្ដាចលនារបស់សហជីពសាលារៀន របស់មូលដ្ឋាននិងយល់ឃើញថាការបរិច្ចាគឈាមគឺដើម្បីសង្រ្គោះមនុស្សក្នុងស្ថានភាពលំបាក ម៉្លោះហើយតែងចូលរួមបរិច្ចាគឈាម។ ដោយឃើញទង្វើនេះមានអត្ថន័យ អាចជួយដល់ផលប្រយោជន៍អ្នកដទៃផង នាំមកនូវក្ដីរីករាយសម្រាប់ខ្លួនផង”។
លោកត្រឿងហ្វាងណាម ចាងហ្វាងសាលាបឋមសិក្សាភឿងថាញ់(បេ) បានឲ្យដឹងថា៖ ក្នុងការងារមុខជំនាញ គ្រូហ្វាងតែងអនុវត្តសម្រេចល្អ សម្រេចឆ្នើមភារកិច្ចបានប្រគល់ជូនជានិច្ច។ គ្រូហ្វាងតែងសម្របសម្រួល ចេះចែករំលែកជួយសហជីវិននិងអ្នកនៅជិតខាង។ ស្នាដៃរបស់គ្រូហ្វាងក្នុងការបរិច្ចាគឈាមស្ម័គ្រចិត្តមិនត្រឹមតែជាក្ដីសោមនស្សសម្រាប់ខ្លួនហើយនៅទាំងជាក្ដីសោមនស្សសម្រាប់សមូហភាពកម្មាភិបាល គ្រូបង្រៀនរបស់សាលា។ ការងារអប់រំ និងបណ្ដុះបណ្ដាលទាមទាគ្រូបង្រៀនត្រូវមានមនសក្ការៈ ធ្វើការងារមានផលប្រយោជន៍ បង្កឲ្យសិស្សឃើញនូវទឹកចិត្តសប្បុរស សកម្មជាងទៀតអំពីរូបភាពគ្រូបង្រៀន នេះក៏ជាវិធានការអប់រំមួយមានប្រសិទ្ធភាពអំពីទឹកចិត្តសប្បុរសធម៌ ការចែករំលែកក្នុងជីវភាពដល់សិស្សានុសិស្សក្នុងដំណាក់កាលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ ថាច់ហ្វាង
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។