• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

ការខិតខំរបស់សិស្សនៅតំបន់ជ្រៅ

11/12/2020 08:58

កើតមកក្នុងគ្រួសារក្រីក្រលំបាក ឪពុកស្លាប់ នៅតែម្តាយម្នាក់ឯងនឿយហត់ចិញ្ចឹមបងប្អូនពីរនាក់ឲ្យរៀនសូត្រ ប៉ុន្តែប្អូន ហឿហ្វិញថាវវី រៀនថ្នាក់ទី ៨/៤ សាលាអនុវិទ្យាល័យឡុងវិញ ស្រុកយ្ងៀងហាយតែងខិតខំរៀនសូត្របានល្អជានិច្ច។

   ច្រើនឆ្នាំបន្តបន្ទាប់ ថាវវី សម្រេចបានកិត្តិនាមសិស្សរៀនពូកែ ទទួលបានរង្វាន់លេខ ១ ផ្នែកខាងតែងសេចក្តីពីរោះ អក្សរស្អាតថ្នាក់ស្រុក រង្វាន់លើកទឹកចិត្តថ្នាក់ខេត្ត ជាពិសេសទទួលបានរង្វាន់ដងប៉ាក់កាក្តីសង្ឃឹមពេលចូលរួមសរសេរសំបុត្រអន្តរជាតិ UPU ឆ្នាំសិក្សា ២០១៩-២០២០។

   ប្អូនថាវវីចូលចិត្តរៀនសូត្រតាំងពីតូចម៉្លេះ ប៉ុន្តែមានពេលខ្លះស្មានថាខ្លួនមិនអាចបន្តការរៀនសូត្របានទៀតពីព្រោះខ្លាចក្រែងគ្រួសារផ្គត់ផ្គង់មិនបាន។ ដោយឃើញការនឿយហត់ និងការស្រឡាញ់របស់ម្តាយបានជំនួយកម្លាំងឲ្យប្អូនបន្តការរៀនសូត្រ។ ថាវវីបានចែករំលែកថា៖ កាលរៀននៅកម្រិតបឋមសិក្សា ឃើញម្តាយនឿយហត់ពេក  ម្នាក់ឯងចិញ្ចឹមបងប្អូនទាំងពីរនាក់ ប្អូនចង់សម្រាករៀនដើម្បីជួយម្តាយ ប៉ុន្តែនៅតូចប្អូនមិនដឹងតើត្រូវជួយម្ដាយធ្វើការងារអ្វី។ ម្តាយពេលណាក៏សង្ឃឹមថាប្អូននិងបងស្រីរៀនបានល្អ មានមុខរបរត្រឹមត្រូវ។ បានម្តាយជំរុញទឹកចិត្តឲ្យប្អូននិងបងស្រីតែងខិតខំរៀនបានល្អ អនាគតចេញសាលាទៅធ្វើការជួយថែទាំម្តាយ។

ប្អូនហឿហ្វិញថាវវី។ រូបថត៖ កីមឡង

   ចែករំលែកអំពីការរៀនសូត្រថាវវីឲ្យដឹងថា៖ រៀងរាល់វិញ្ញាសាតែងមានខ្លឹមសារល្អៗម្ល៉ោះហើយប្អូនតែងបញ្ជាក់ច្បាស់អំពីតម្រូវការនៅរាល់វិញ្ញាសា ក្តាប់បានខ្លឹមសារអំពីការបន្យល់របស់លោកគ្រូ អ្នកគ្រួបានជួយឲ្យប្អូនមានចំណេះដឹងច្បាស់លាស់គ្រប់វិញ្ញាសា និងយល់ឃើញល្អហើយចូលចិត្ត។

   ដើម្បីរៀនបានល្អ រៀងរាល់ពេលទៅសាលារៀន ថាវវីយកចិត្តទុកដាក់ដល់ការពន្យល់មេរៀនរបស់លោកគ្រូអ្នកគ្រូ កត់ត្រាគ្រប់គ្រាន់ បំពេញយោបល់កសាងមេរៀន។ ចំពោះប្អូន ពេលប្រមូលអារម្មណ៍ស្តាប់ពន្យល់នឹងជួយឲ្យយល់មេរៀនប្រមាណ ៧០% នៃចំណេះដឹងនៅលើថ្នាក់។ មកផ្ទះមើលមេរៀន ខិតខំចងចាំពាកពន្យល់របស់លោកគ្រូអ្នកគ្រូឡើងវិញនៅលើថ្នាក់គួបផ្សំនឹងការធ្វើលំហាត់ក្នុងសៀវភៅពុម្ព។ ទន្ទឹមជាមួយវិញ្ញាសាជាច្រើនរៀនសូត្រភ្ជាប់ជាមួយការជាក់ស្តែងម្ល៉ោះហើយជួយឲ្យប្អូនអនុវត្តចំណេះដឹងដែលបានរៀនចូលទៅក្នុងជីវភាព ជួយឲ្យប្អូនយល់មេរៀន បានយូរជាង និងចំណេះដឹងមានផលប្រយោជន៍ជាច្រើនក្នុងជីវភាព។

    អាស្រ័យស្ថានភាពគ្រួសារលំបាក ពេលមកពីរៀន ប្អូនជួយម្តាយធ្វើការងារផ្ទះមួយចំនួននិងរៀបចំពេលរៀន ដកស្រង់មេរៀនមុនពេលទៅកាន់សាលា។ ប្អូនរៀបចំពេលវេលារៀនសូត្រនិងជួយការងារផ្ទះសមស្រប ហើយខិតខំអនុវត្តត្រូវតាមផែនការបានដាក់ចេញ។ ជាពិសេសប្អូនតែងទៅបណ្ណាល័យខ្ចីសៀវភៅ កាសែត ទស្សនាវដ្តីស្រាវជ្រាវបន្ថែម ដើម្បីបង្កើនចំណេះដឹងឲ្យបណ្តាវិញ្ញាសា​លើកកម្ពស់គុណភាពរៀនសូត្រ។ ថាវវីឲ្យដឹងថា៖ កាន់តែអានសៀវភៅប្អូនកាន់តែចូលចិត្ត បានរៀនសូត្រយ៉ាងច្រើនអំពីការអានសៀវភៅ អាស្រ័យអានសៀវភៅបានច្រើនបានជួយឲ្យប្អូនរៀនវិញ្ញាសាអក្សរសាស្រ្តបានល្អ និងទទួលបានរង្វាន់មួយចំនួនក្នុងពិធីប្រឡង “តែងសេចក្តីពីរោះ អក្សរស្អាត”។ ក្រៅពីនោះ លោកគ្រូ អ្នកគ្រូតែងជំរុញទឹកចិត្ត បង្កជាកម្លាំងដើម្បីឲ្យប្អូនចូលចិត្តតែងសេចក្តី ចលនាឲ្យប្អូនចូលរួមសរសេរសំបុត្រអន្តរជាតិ UPU លើកទី ៤៩ (ឆ្នាំសិក្សា ២០១៩-២០២០)។ ប្អូនគ្រាន់តែសរសេរតាមការត្រិះរិះរបស់ខ្លួនអំពីបញ្ហាកំពុងកើតឡើងក្នុងជីវភាពតាមបធានបទរបស់គណៈចាត់តាំងបានដាក់ចេញ ប្អូនមិនស្មានថាបានវាយតម្លៃខ្ពស់ឡើយ។ អាស្រ័យហេតុនោះ ពេលបានជ្រើសដងប៉ាក់កាក្តីសង្ឃឹម ប្អូនរីករាយណាស់ ហើយនឹងខិតខំរៀនសូត្រ លត់ដំជាងនោះទៅទៀត។

   នៅសាលា ថាវវីបានវាយតម្លៃជាសិស្សតែងស្រុះស្រួលជាមួយមិត្តភ័ក្តិ តែងរួមជាមួយមិត្តភ័ក្តិផ្តោះប្តូរមេរៀន។ ប្អូនបានឲ្យដឹង៖ ទោះបីខិតខំក៏ពិតមែន មានពេលខ្លះនៅលើថ្នាក់រៀនប្អូនមិនក្តាប់បានខ្លឹមសារចំណេះដឹងទាំងអស់ពីការពន្យល់របស់លោកគ្រូអ្នកគ្រូទេ ម្ល៉ោះហើយ ក្រោយពេលនោះប្អូនផ្តោះប្តូរជាមួយមិត្តភ័ក្តិ ពឹងមិត្តភ័ក្តិជួយណែនាំបន្ថែមអំពីចំណេះដឹងមួយចំនួនដែលប្អូនមិនទាន់យល់ច្បាស់ ពេលនោះប្អូនចាំមេរៀនបានច្រើន និងបានយូរជាង។ ចំពោះបណ្តាមិត្តដែលយល់មេរៀនស្រពិចស្រពិលពួកប្អូនទៅជួបផ្ទាល់លោកគ្រូអ្នកគ្រូនៅពេលចេញលេងដើម្បីពឹងពន្យល់ឡើងវិញបណ្តាចំណែកដែលមិនទាន់យល់។ ពេលនោះ ប្អូនៗយល់មេរៀនផង ជិតដិតជាមួយលោកគ្រូអ្នកគ្រូផង បង្កជាអារម្មណ៍ស្រុះស្រួលក្នុងការរៀនសូត្រ។

   ថាវវីតែងខិតខំសម្រេចស្នាដៃខ្ពស់ក្នុងការរៀនសូត្រ ថ្វីត្បិតមិនទាន់កំណត់ច្បាស់ថានឹងជ្រើសរបរអ្វី ប៉ុន្តែប្អូនសង្ឃឹមថានឹងជ្រើសបានរបរសមស្របជាមួយលទ្ធភាព ជំនាញរបស់ខ្លួន។ សំខាន់គឺមានការងារធ្វើនឹងថែទាំ តបគុណម្តាយ ជួយគ្រួសារឆ្លងកាត់លំបាក ឈានឡើងមានជីវភាពគ្រប់គ្រាន់ សុភមង្គល៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.