• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

កសាងទម្រង់មុខរបរប្រាជ្ញា

17/05/2022 07:58

ចំពោះស្ថានភាពអាកាសធាតុប្រែប្រួលបណ្តាលឲ្យជួបការលំបាកក្នុងការផលិត និងជីវភាពរបស់ប្រជាជន ឆ្លងតាមរយៈគម្រោងការ “បង្ការ និងទប់ទល់ជាមួយ អាកាសធាតុប្រែប្រួល” អាស្រ័យអង្គការចាត់តាំងសហព័ន្ធន័រវ៉ែស នៅវៀតណាម ផ្សព្វផ្សាយលើភូមិសាស្រ្តស្រុកទីវកឹង ដំណាក់កាល ២០១៨-២០២២ បង្កឲ្យមាន ភាពប្រែប្រួលយ៉ាងសកម្មក្នុងសហគមន៍ ដើម្បីពង្រីកបណ្តាទម្រង់មុខរបរប្រាជ្ញា សមស្របជាមួយមូលដ្ឋាន។ គម្រោងការបានភ្ជាប់ជាមួយទម្រង់ “ប្រិតសំចៃឥណ ទានភូមិ ឃុំ” របស់សមាគមសហព័ន្ធន៍នារីដើម្បីផ្សព្វផ្សាយប្រភពទុនវិនិយោគ ជូនសមាជិកាក្នុងការពង្រីកសេដ្ឋកិច្ច ផលិតភ្ជាប់ជាមួយអនាម័យបរិស្ថាន។ល។

បងស្រី ថាច់ធីណារាថែទាំមាន់។ រូបថត៖ ហ៊ឺវហ្វេ

      បងស្រី ថាច់ធីណារា សមាជិកាសមាគមនារី ភូមិចាញ់ហោយ (អា) ឃុំង៉ាយហ៊ុង ស្រុកទីវកឹង បានឲ្យដឹង៖ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគ្រួសារ ជិតក្រ ឆ្នាំ ២០២០ បានសមាគមសហព័ន្ធន៍នារីស្រុកផ្សព្វផ្សាយវិនិយោគទម្រង់មុខរបរប្រាជ្ញាភ្ជាប់ ជាមួយអាកាសធាតុប្រែប្រួលក្នុងការចិញ្ចឹមមាន់ តាមទិសដៅប្រើប្រាស់កម្រាលជីវសាស្រ្ត។ ជាមួយទឹកប្រាក់ទុនដែលបានបុលចំនួន ០៥ លានដុង បងវិនិយោគចិញ្ចឹមមេមាន់ ៥០ ក្បាល និងធ្វើទ្រុង។ ផ្តើមពីទម្រង់ចិញ្ចឹមមាន់មេជួយឲ្យគ្រួសារកែលម្អមួយចំណែកក្នុងការប្រជុំជីវភាព មានប្រភពចំណូលពីពងមាន់ (ប្រមាណ ៦០.០០០ ដុងក្នុងមួយថ្ងៃ)។ ចុងឆ្នាំ ២០២១ ទម្រង់បានបញ្ចប់ គ្រួសារបន្តវិនិយោគឡើងវិញ និងគួបផ្សំនឹងចិញ្ចឹមជ្រូក។ ក្នុងលក្ខណៈផលិតកសិកម្មលំបាកខ្លាំង  ផ្តើមពីទម្រង់ឧបត្ថម្ភមុខរបររកស៊ី ឆ្លងតាមរយៈរបរចិញ្ចឹមសត្វបានជួយឲ្យគ្រួសារមានផែនការផលិតសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល។
     ទិដៅរបស់ទម្រង់មុខរបររកស៊ីប្រាជ្ញាភ្ជាប់ជាមួយអាកាសធាតុប្រែប្រួលរបស់គម្រោងការ គឺសំដៅជួយឲ្យបណ្តាសមាជិកាសន្សឹមៗអនុវត្តផែនការផលិតសមស្របជាមួយស្ថានភាពជាក់ស្តែង របស់មូលដ្ឋាន របស់គ្រួសារ និងកាត់បន្ថយការ ខូចខាត អាស្រ័យអាកាសធាតុប្រែប្រួលជះឥទ្ធិពលដល់ការចិញ្ចឹមសត្វ កខ្វក់បរិស្ថាន។ល។ ទម្រង់បានផ្សព្វផ្សាយលើភូមិសាស្រ្ត ០៨ ឃុំជាតំបន់ គម្រោងការ មានគ្រួសារប្រជាជន ២៦១ គ្រួចូល រួម បានឧបត្ថម្ភទុន ១,៣០៥ ពាន់លានដុងអនុវត្តបណ្តាទម្រង់ចិញ្ចឹមជ្រូកគួបផ្សំជាមួយរណ្តៅ bio gas ចិញ្ចឹមគោ ពាហនសត្វ ទន្ទឹមជាមួយការ ឧបត្ថម្ភទុន បណ្តាសមាជិកានៅទាំងបានហ្វឹកហាត់  លើកកម្ពស់ចំណេះដឹងក្នុងការសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួលក្នុងការផលិតទៀតផង។
     តាមបងស្រី ង្វៀងធីគីមភឿង កម្មាភិបាលសមាគមសហព័ន្ធន៍នារីស្រុកទីវកឹង ទទួលបន្ទុកខាង ទម្រង់មុខរបររកស៊ីប្រាជ្ញាភ្ជាប់ជាមួយអាកាសធាតុ ប្រែប្រួលអស់រយៈកាល ០២ ឆ្នាំផ្សព្វផ្សាយ ពិនិត្យរួម ទម្រង់បានពង្រីកប្រសិទ្ធភាព ជួយឲ្យសមា ជិកាពង្រីកសេដ្ឋកិច្ចគ្រួសារលំនឹងច្នៃបណ្តាតម្លា ភាពដែលមានស្រាប់របស់គ្រួសារ នៅមូលដ្ឋាន រួចពង្រីកទម្រង់ចិញ្ចឹមជីវិត កាត់បន្ថយការកខ្វក់បរិស្ថានក្នុងដំណាក់កាលវិនិច្ឆ័យកាកសំណល់ ក្នុងការចិញ្ចឹមសត្វ។ ចំពោះទម្រង់មុខរបររកស៊ី ក្នុងការចិញ្ចឹមមាន់ ត្រី ក្នុងរយៈពេល ០៤ ខែ គិតជាមធ្យមគ្រួសារនីមួយៗមានប្រភពចំណូលពី ២,៦-២,៨ លានដុងក្នុងមួយលើក។ ដោយឡែក ទម្រង់ចិញ្ចឹមគោ ក្រោយរយៈពេល ១៨ ខែ មានប្រ ភពចំណូល ១១,៦ លានដុងក្នុងមួយទម្រង់។ល។
     តួយ៉ាងដូចគ្រួសារបងស្រី ថាច់ធីតៀង ស្នាក់នៅភូមិរម្យ ឃុំហ៊ុងហ្វា ស្រុកទីវកឹង ជាមួយគម្រោងការវិនិយោគទម្រង់មុខរបររកស៊ី បងចិញ្ចឹមទាសាច់ និងត្រី ២០ គីឡូក្រាម។ តាមបងស្រីតៀង ក្រោយ រយៈពេលជិត ០៥ ខែគ្រួសារចំណេញជាង ១៥ លានដុង បច្ចុប្បន្នគ្រួសារកំពុងវិនិយោគឡើងវិញ ទម្រង់ខាងលើ។ នេះជាទម្រង់មានអត្ថន័យយ៉ាងសំខាន់សម្រាប់គ្រួសារក្រីក្រ ជិតក្រក្នុងការប្រសព្វ ជាមួយបណ្តាវិធីសាស្រ្តផលិតសមស្របជាមួយ លក្ខណៈសេដ្ឋកិច្ចកសិកម្មតែងជួបនូវការលំបាក ត្រូវជះឥទ្ធិពលរបស់រោគជំងឺ រាំងស្ងួត ជា្របជាតិជូរប្រៃ។ល។
     តាមបងស្រី ង្វៀងធីគីមភឿង ដើម្បីទម្រង់របររកស៊ីប្រាជ្ញាសម្របសម្រួលជាមួយអាកាសធាតុ ប្រែប្រួលបានអនុវត្តបន្ត និងបើកទូលាយប្រភពទុនឲ្យសមាជិកាចូលរួម សមាគមបានភ្ជាប់ជាមួយ ទម្រង់ “ប្រិតសំចៃឥណទានភូមិឃុំ” ដើម្បីបណ្តា សមាជិកាមានប្រភពទុនបន្ថែមវិនិយោគបានច្រើន ជាងសម្រាប់បម្រើក្នុងការផលិតរបស់គ្រួសារ។  ក្នុងឆ្នាំ ២០២១ សមាគមគ្រប់លំដាប់ថ្នាក់នៅស្រុក ទីវកឹងបង្កើតក្រុមប្រិតសំចៃបាន ១៥ ក្រុម មានសមាជិកា ២៥៥ រូបចូលរួម ជាមួយទឹកប្រាក់ ៤៥,៧ លានដុង រួចជួយឲ្យសមាជិកា ៣១ រូប បានបុលទុន។ គិតដល់ដើមឆ្នាំ ២០២២ ទូទាំង ស្រុកមានក្រុមប្រិតសំចៃ ៩០ ក្រុម មានសមាជិកា ១.៦៩៦ រូបចូលរួម ជាមួយទឹកប្រាក់ ២,២៥ ពាន់លានដុង ឆ្លងតាមរយៈនោះបានជួយឲ្យសមាជិកា ១.៣៩៥ លើកនាក់បានទទួលទុនសម្រាប់ពង្រីកទម្រង់របររកស៊ី៕        ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.