• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

កសិករផលិត-ធ្វើអាជីវកម្មពូកែ ថាច់ខ្វែ

18/02/2022 08:26

លោកមាថាច់ខ្វែ កើតឆ្នាំ ១៩៥២ នៅភូមិកំពង់ទូក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង កសាងបានទម្រង់ “ចិញ្ចឹមគោ ជ្រូក គួបផ្សំជាមួយការផលិតស្រូវ”ទទួលបានប្រាក់ ចំណូលរាប់រយលានដុងជាប្រចាំឆ្នាំ។ ឆ្នាំ ២០២១ លោកមាបានសមាគមកសិករ មូលដ្ឋានស្នើឡើងថ្នាក់លើទទួលស្គាល់កិត្តិនាមជា “កសិករផលិត-ធ្វើអាជីវកម្មពូកែ ថ្នាក់មជ្ឈិម”។

លោកមាថាច់ខ្វែ ថែទាំហ្វូងគោ។

     ចូលរួមទម្រង់ផលិតតាំងពីរាប់សិបឆ្នាំមុន ប៉ុន្តែលេចធ្លោបំផុតគឺចាប់ពីឆ្នាំ ២០១០ រហូតមកទល់ពេលនេះ។ គិតដោយ ឡែកក្នុងបណ្ដាឆ្នាំ ចាប់ពី ឆ្នាំ ២០១៥ - ២០២១ គ្រួសារលោកមាទទួលបានប្រាក់ចំណូលពីទម្រង់ចិញ្ចឹមគោ ជ្រូក គួបផ្សំជា មួយការផលិតស្រូវជាង ១,២ ពាន់លានដុង។ ប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់របស់គ្រួសារ (៤ នាក់) ប្រមាណ ៥៥ លានដុងក្នុងមួយឆ្នាំ។ រៀបរាប់ពីដំណាក់កាលផ្ដើមអាជីព កសាង និងពង្រីកការផលិត -ធ្វើអាជីវកម្ម លោកមាថាច់ខ្វែឱ្យដឹងថា៖ ចាប់ពីឆ្នាំ ១៩៧៧ ខ្ញុំការប្រពន្ធ។  បន្ទាប់មកម្ដាយឪពុកចែកដីឱ្យបាន ០,១ ហិកតាឱ្យចេញរស់នៅដោយឡែក។ ដីផលិតស្រូវបាន ២ រដូវ ប៉ុន្តែទិន្នផលសម្រេចទាប បណ្ដាលឱ្យគ្រួសារខ្ញុំជួបការលំបាក។ យល់ឃើញថាមូលដ្ឋានមានផ្ទៃដីផលិតធំទូលាយ ក្រោយពេលប្រមូលផលស្រូវជ្រុះយ៉ាងច្រើន ម៉្លោះហើយគ្រួសារទិញទា ៥០០ ក្បាលមកចិញ្ចឹមសម្រាប់យកពង រួចចំណីសម្រាប់ទាសំខាន់គឺពីវាលស្រែស្រូវ។ ជំហានដំបូងប្រមូលផលទា បានប្រាក់កម្រៃខ្ពស់បង្គួរ ម៉្លោះហើយគ្រួសារទិញទាបន្តជាង ១.០០០ ក្បាលទៀតមកចិញ្ចឹម។  រយៈពេលក្រោយមក ពេលតំបន់ដីផលិតស្រូវនៅទីនេះបានកំណត់តំបន់ បែងបន្ទាត់ ការចិញ្ចឹមទាក៏កាន់តែបង្រួញទៅជាបណ្ដើរៗ។ ខ្ញុំបែរមកកសាងក្រោលសម្រាប់ចិញ្ចឹមគោវិញ គួបផ្សំជាមួយចិញ្ចឹមជ្រូកសាច់ ជ្រូក មេជាង ១០ ក្បាល។ ការចិញ្ចឹមដំបូងបាននាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ ទទួលបានប្រាក់កម្រៃជាប្រចាំឆ្នាំបានពី ២០ ៣០ លានដុង។ ក្រោយពេលសន្សែសន្សំបានប្រភពទុន ខ្ញុំផ្ទេរកម្មសិទ្ធិដីផលិតស្រូវបន្ថែមបានចំ ០,៤ ហិកតា។ ផ្ដើមពីនោះគ្រួសារប្រើប្រាស់ចំបើងធ្វើជាចំណីសម្រាប់ គោរីឯស្រូវទុកកិនសម្រាប់ចិញ្ចឹមជ្រូក។ សេដ្ឋកិច្ចគ្រួសារបានលំនឹង និងកាន់តែបានរីកចម្រើន។
     ដល់ឆ្នាំ ២០១០ គ្រួសារលោកមាបន្តផ្ទេរកម្ម សិទ្ធិដីបន្ថែមបានមួយចំនួនទៀត បង្កើនចំនួនគិតមកទល់ពេលនេះ គ្រួសារលោកមាមានដីស្រែ ៣,៧ ហិកតា។ ជាមួយផ្ទៃដីនេះ គ្រួសារគាត់ប្រើប្រាស់ ដី ១,១ ហិកតាទុកដាំស្មៅចិញ្ចឹមគោមេ ១១ ក្បាល គោសាច់ ៥ ក្បាល គួបផ្សំជាមួយការចិញ្ចឹមជ្រូក សាច់ពី ២០-៣០ ក្បាល និងជ្រូកមេពី ៦-១០ ក្បាល ទទួលបានប្រាក់កម្រៃជាប្រចាំឆ្នាំ ១៥០ លានដុង។ ឆ្នាំ ២០១៦ បានរដ្ឋអំណាចមូលដ្ឋានឧទ្ទេសនាម លោកមាសហការជាមួយក្រុមហ៊ុន វៀតស៊ូត (ខេត្តទៀងយ៉ាង)កសាងទម្រង់ផលិត ស្រូវសរីរាង្គជាមួយផ្ទៃដី ០,៥ ហិកតា ក្រុមហ៊ុនឧបត្ថម្ភប្រាក់ចំណាយសម្រាប់ការផលិត ២០%។ លទ្ធផលទម្រង់នាំមកសម្រេចខ្ពស់ជាងប្រៀបជាមួយការផលិតធម្មតា។ ឆ្នាំ ២០១៧ លោកមាបន្តបំផុសចលនាបណ្ដាគ្រួសារនៅមូលដ្ឋានបង្កើតជាក្រុមសហការផលិត អាស្រ័យលោកមាធ្វើជា ប្រធានក្រុម ទាក់ទាញបានសមាជិកជាង ១០ រូប ចូលរួមផលិតស្រូវសរីរាង្គជាមួយផ្ទៃដី ៧,២ ហិកតា។ ឆ្នាំ ២០២០ មានសមាជិករបស់ក្រុមកើនឡើង ៤២ រូបជាមួយផ្ទៃដីផលិត ២៦ ហិកតា ប្រាក់ កម្រៃគិតជាមធ្យមប្រមាណ ៣០ លានដុងក្នុង មួយហិកតាខ្ពស់ជាងពី ៥-៧ លានដុងប្រៀបជាមួយការផលិតស្រូវធម្មតា។
     ឆ្លងកាត់ដំណាក់កាលផលិត ចិញ្ចឹមសត្វ ជីវភាពគ្រួសារលោកមាកាន់តែបានកែលំអ សាងសង់ បានផ្ទះមួយខ្នងយ៉ាងសមរម្យ ជាមួយតម្លៃជាង ៥០០ លានដុង។ ទម្រង់ពង្រីកសេដ្ឋកិច្ចរបស់គ្រួ សារជួយដោះស្រាយការងារធ្វើជូនពលករពី ៧ -១០ នាក់ ហើយលោកមាទទួលឧបត្ថម្ភ ណែនាំ បច្ចេកទេសផលិត ចិញ្ចឹមសត្វដល់គ្រួសារក្រ ជិត ក្រពី ៥-១០ គ្រួទៀត។
     លោកថាច់ថាយហូវ ប្រធានសមាគមកសិករ ឃុំហ៊ីបហ្វា ឱ្យដឹងថា៖ លោកមាថាច់ខ្វែជាគំរូឆ្នើម មួយអំពីពង្រីកការផលិត  អនុវត្តបណ្ដាចលនា។ ការដែលមូលដ្ឋានស្នើទទួលស្គាល់ “កសិករផលិត-ធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិម” គឺស័ក្ដិសមជាមួយអ្វីៗដែលលោកមាធ្វើបានក្នុងដំណាក់កាលពង្រីក សេដ្ឋកិច្ច ជួយជាប្រយោជន៍សម្រាប់សហគមន៍ និង ដោះស្រាយការងារធ្វើតាមរដូវកាលជូនពលករច្រើនរូប៕     អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.