• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

កសិករផលិត-ធ្វើអាជីវកម្មពូកែផាងទ្រុងហ្វា

11/12/2020 08:53

ឆ្នាំ ២០២០ ពូផាងទ្រុងហ្វាជាកសិកររបស់ស្រុកកាងឡុងបានស្ងើចសរសើរជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្

កសិករផលិតធ្វើអាជីវកម្មពូកែផាងទ្រុងហ្វា។ រូបថត៖ ហុងញុង

   ចលនាកសិករប្រឡងប្រណាំងផលិត-ធ្វើអាជីវកម្មពូកែនៅស្រុកកាងឡុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ជះឥទ្ធិពលយ៉ាងសកម្មដល់ជីវភាពរបស់កម្មាភិបាល សមាជិក កសិករ ញ៉ាំងឲ្យជីវភាពរបស់ប្រជាជននៅទីនេះលំនឹងឈានឡើងធ្វើមានធ្វើបាន។ ផ្ដើមពីចលនានេះ លេចធ្លោគំរូកសិករផលិត ធ្វើអាជីវកម្មពូកែឆ្នើមជាច្រើនមានប្រភពចំណូលក្នុងមួយឆ្នាំ ១០០ លានដុង ។ តួយ៉ាងដូចជាកសិករផាងទ្រុងហ្វា(មើយហ្វា) នៅភូមិភូហ៊ឹងលេខទី ១ ឃុំបិញភូធ្វើមានអាស្រ័យដោយដាំផ្លែហ្គឹកគួបផ្សំជាមួយរបរចិញ្ចឹមសត្វ។

   ពាក់កណ្ដាលឆាកជីវិតភ្ជាប់ជាមួយនឹងមុខរបរផលិតស្រូវ ពូមើយហ្វាយល់បានពីការលំបាករបស់កសិករនៅទីនេះ ពេលខ្លះស្រូវអំណោយផលតែគ្មានតម្លៃ-ពេលខ្លះស្រូវមានតម្លៃប៉ុន្តែមិនសូវមានផល។ ពូតែងខ្វល់ខ្វាយក្នុងការស្វែងរកទិសដៅថ្មីឲ្យរបរកសិកម្មពីព្រោះឆ្នាំនេះគាត់មានអាយុ ៥៣ ឆ្នាំហើយ។ សុខភាពមិននៅដូចមុនដើម្បីតាមរបរផលិតស្រូវគុណភាពខ្ពស់ទៀត។ ពូបានឲ្យដឹងថា៖ ឆ្នាំ ២០១៧ ឆ្លងតាមបណ្ដាមធ្យាបាយឃោសនាការ ខ្ញុំស្វែងយល់និងចាប់ផ្ដើមកែប្រែដីស្រែ ០,៥​ ហិកតាឡើងចម្ការ និងជីកស្រះជុំផ្ទះធ្វើទ្រើងដាំហ្គឹក។    ចំពោះដីផលិតស្រូវមិនសូវមានផលអាចដាំដំណាំបាន ប៉ុន្ដែក្រោយរយៈពេលពី ០១-០២ រដូវត្រូវផ្លាស់ពូជដំណាំថ្មីបង់កម្លាំងថែទាំច្រើន។ ក្នុងពេលដាំហ្គឹកអាចវិនិយោគមួយលើកប៉ុន្ដែប្រមូលផលបានច្រើនឆ្នាំបន្ដបន្ទាប់ ប្រសិនបើដាំប៉ិនប្រសបអាចអូសអន្លាយពេលវេលាប្រមូលផលពី ០៥-០៧ ឆ្នាំ។ ពូជ្រើសពូជហ្គឹកបំបៅគល់ម៉្លោះហើយអំណោយផលមានសាច់ក្រាសនិងមានរសជាតិឆ្ងាញ់ ទោះជាលក់មានតម្លៃខ្ពស់ជាងអ្នកលក់ខាងក្រៅប៉ុន្ដែគុណភាពគួរឲ្យជឿជាក់។ ក្នុងមួយទងៗមានតម្លៃ​ ២០.០០០ ដុងនិងដាំ ២៥ គល់ក្នុងផ្ទៃដី​ ១.០០០ ម៉ែត្រក្រឡា។ ក្រោយរយៈពេល ០៤ ខែថែទាំនឹងមានផ្លែ។លក់ជាមួយតម្លៃពី  ៧.០០០-១៥.០០០  ដុងក្នុងមួយគីឡូក្រាម គិតជាមធ្យមក្នុងមួយខែៗពូប្រមូលផលបាន ០,៤ តោន ហើយលក់ជាមួយតម្លៃ ៩.០០០ ដុងក្នុងមួយគីឡូក្រាម   ទទួលបានប្រភពចំណូលជាង ៣,៥ លានដុង។ ហ្គឹកជាប្រភេទរុក្ខជាតិវារឡើងទ្រើង ម៉្លោះហើយ ពេលទង ធំអាចមានផ្លែច្រើន​ហើយប្រភពចំណូលក៏កើនឡើង។ ហ្គឹកងាយដាំដើម្បីបន្ថយប្រាក់ចំណាយ ពូមើយហ្វាធ្វើទ្រើងសំណាញ់ខ្ពស់ពីមុខដីប្រមាណ ០២ ម៉ែត្រ។ ពេលដាំ ពូជីករណ្ដៅ រួចច្របល់ជីអាចម៍គោ និងអង្កាមធ្វើឲ្យសុសដើម្បីទងហ្គឹកឆាប់លូតលាស់ពូកែ។ ពេលមានផ្លែដាក់ជីមួយខែម្ដង ពិសេសគឺជី NPK។ ដើម្បីទងលូតលាស់ល្អគឺប្រើជីកា-លីដើម្បីឲ្យផ្លែហ្គឹកមានសាច់ក្រាសនិងធន់បានជាមួយនឹងជំងឺ។

  មិនត្រឹមតែផលិតពូកែ ពូមើយហ្វានៅទាំងធ្វើអាជីវកម្មពូកែទៀតផង។ ឆ្នាំ​ ២០១៩ ពូរួមជាមួយកសិករនៅមូលដ្ឋានគបវាល់ប្រាក់ទុន ១០០ លានដុងបង្កើតសហករណ៍ហ្គឹកហ្វាភូដោយមានសមាជិក ១៦ នាក់ចូលរួមដាំលើផ្ទៃដី ០៤ ហិកតា។ ក្រៅពីការទិញកសិផលរបស់បណ្ដាសមាជិកនិងគ្រួសារដាំហ្គឹកនៅជិតខាង សហករណ៍នៅទាំងផ្គត់ផ្គង់បណ្ដាពូជហ្គឹកឲ្យប្រជាជនក្នុងនិងក្រៅមូលដ្ឋាន។ អាចនិយាយបានថា៖ ទម្រង់ដាំហ្គឹករបស់ពូមើយហ្វារួមចំណែកផ្លាស់ប្ដូររចនាសម្ព័ន្ធកសិកម្មលើតំបន់ដីមិនសូវមានផលផង លើកកម្ពស់ប្រភពចំណូលជូនប្រជាជននៅមូលដ្ឋានផង។ ក្រៅពីទម្រង់ដាំដំណាំ ពូមើយហ្វានៅទាំងបានប្រជាជននៅមូលដ្ឋានដឹងឮដោយសាទម្រង់ចិញ្ចឹមគោមេ ចិញ្ចឹមពពែមានផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ ។​ បូកសរុបពីទម្រង់ចិញ្ចឹមគួបផ្សំជាមួយការដាំដំណាំ គ្រួសារពូមានប្រភពចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ។ ចាប់តាំងពីឆ្នាំ​ ២០១៦ មកទល់ពេលនេះ គ្រួសារពូបានទទួលស្គាល់ជាគ្រួសារវប្បធម៌ឆ្នើម និងបានទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ឃុំ ថ្នាក់ស្រុក។ ឆ្នាំ ២០២០ ពូជាកសិកររបស់ស្រុកកាងឡុងបានស្ងើចសរសើរជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត៕               

ប្រែសម្រួល៖ លឺវវូ

TIN CÙNG MỤC

លោក គឹមត្រឹង៖​ អ្នកមានប្រជា ប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ

បក្ខភាគឃុំញីទ្រឿង៖ យកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ

ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។

  • អតីតយុទ្ធជនរៀនតាមអ៊ំហូ ក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ
  • ទឹកចិត្តរបស់ប្ដីប្រពន្ធយុទ្ធជនពិការ
  • លោក ថាច់អាងចូលរួមកសាងជនបទថ្មីលើកកម្ពស់
  • ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានស្ងើចសរសើរនៅរដ្ឋធានីហាណូយ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.