17/05/2022 08:04
លោកង្វៀងវុាំងវ៉ូថែទាំស្ពៃ ។ រូបថត៖ ស៊ើងតៀង
លោក អឹងហ្វាងយ្វី អនុប្រធានសមាគមកសិករឃុំហ្វៀងហោយឱ្យដឹងថា៖ សមាគមមានសមាជិក ២.០៣១ នាក់ ប្រជុំជីវភាពនៅសាខាសមាគម ០៩ កន្លែង។ ដើម្បីជំរុញមាំការរៀនសូត្រ និងធ្វើតាមអ៊ំហូ ជារៀងរាល់ឆ្នាំ សមាគមកសិករ ឃុំបានប្រមូលផ្ដុំសមាជិក កសិករចូលរួមអនុវត្ត បណ្តាចលនាធំៗ របស់សមាគមដូចជា៖ ផ្លាស់ថ្មី បង្កើនគុណភាពប្រសិទ្ធភាពចលនាកសិករប្រឡង ប្រណាំងផលិតធ្វើអាជីវកម្មពូកែ សាមគ្គីជំនួយ គ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រចីរភាព កសាង និងពង្រីកបណ្តាទម្រង់សេដ្ឋកិច្ចទទួលបានលទ្ធផលខ្ពស់ ពង្រីកបណ្តាទម្រង់សាខាសមាគម ក្រុមសមាគមអាជីព។ល។ ជាពិសេសគឺពង្រីកបណ្តាទម្រង់ “ផ្លាស់ប្តូរសេដ្ឋកិច្ចឈានឡើងធូរធា រួចផុតពីភាពក្រីក្រចីរភាព” ភ្ជាប់ជាមួយរចនាសម្ព័ន្ធផ្នែកកសិកម្មរបស់ឃុំឡើងវិញ។ យោងតាមបណ្តាទម្រង់ របៀបធ្វើមានប្រសិទ្ធភាពបានអនុវត្ត និងបើកទូលាយ បានជំនួយឱ្យសមាជិកសិករជាច្រើនឈានឡើងរួចផុតពីភាពក្រីក្រចីរភាព មានសមាជិកសមគមជាច្រើនក្លាយជាគំរូកសិករផលិតធ្វើ អាជីវកម្មពូកែថ្នាក់ស្រុក ថ្នាក់ខេត្ត។
យើងខ្ញុំមានឱកាស់មកកាន់គ្រួសារកសិករផលិត ធ្វើអាជីវកម្មពូកែ ង្វៀងវុាំងវ៉ូ ពេលគាត់កំពុង ថែទាំ ចម្ការខ្ទឹមលូតលាស់ល្អ ជិតដល់រដូវប្រមូលផល។ ពូវ៉ូសំណេះសំណាលថា៖ ខ្ញុំមានដីផលិតចំនួន ១២ កុង អាស្រ័យជីដូនជីតាទុកមកឲ្យពេលកូនៗ មានគ្រួសារដោយឡែក ប្តីប្រពន្ធខ្ញុំចែកឱ្យកូនៗ ម្នាក់ៗ ០១ កុង បច្ចុប្បន្នដីខ្ញុំនៅ ០៩ កុង។ មុន ឆ្នាំ ២០១៣ អាស្រ័យផលិតស្រូវ ទិន្នផលទាប តម្លៃជី ថ្នាំការពាររុក្ខជាតិកើនឡើងម៉្លោះហើយ ខ្ញុំបង្វែរមកដាំស្រកានាគបណ្តូលក្រហម។ខណៈ នោះ ស្រកានាគមានតម្លៃខ្ពស់ណាស់មានពេល ខ្លះក្នុងមួយគីឡូក្រាមមានតម្លៃពី ៣៥.០០០ - ៤០.០០០ ដុង។ ដល់ឆ្នាំ ២០១៩ អាស្រ័យអាសន្នរោគកូវីដ-១៩ រាតត្បាតស្មុគស្មាញ ស្រកានាគក៏ថោក។ ចុងឆ្នាំ ២០២០ ខ្ញុំបង្វែរមកដាំដំណាំគ្រប់ប្រភេទវិញមាន ខ្ទឹម ស្ពៃក្តោប ប៉េងប៉ោះ ម្ទេស។ល។
មីងបូយធ្វីលិញ ប្រពន្ធពូវ៉ូ កំពុងថែទាំខ្ទឹមឱ្យ ដឹងថា៖ ដាំខ្ទឹមមិនលំបាក ប៉ុន្តែត្រូវតែចេះបច្ចេកទេសថែទាំ ជាពិសេគឺរបៀបប្រើជី បាញ់ថ្នាំកម្ចាត់ ដង្កូវ ព្រោះខ្ទឹមច្រើនមានដង្កូវមូស្លឹក។ ប្រសិនជាបាញ់ថ្នាំកម្ចាត់មិនអស់ទេនោះ យើងគប្បីក្តិច ចោលស្លឹកទុំ។ ខ្ទឹមដាំក្នុងរយៈពេលប្រមាណ ៤០ ថ្ងៃអាចប្រមូលផលបាន។ យោងតាមតម្រូវការ ទីផ្សារនាពេលបច្ចុប្បន្ន ឈ្មួញមកទិញជាមួយតម្លៃ ២៣.០០០ ដុង ក្នុងមួយគីឡូក្រាម។ រដូវខ្ទឹមកន្លង ហើយនេះ មួយគីឡូក្រាមមានតម្លៃ ៣៧.០០០ ដុង។ ជាមួយផ្ទៃដីដាំខ្ទឹមចំនួន ០៥ កុង ពេលទូ ទាត់ប្រាក់ចំណាយរួចស្រេចនៅចំណេញប្រមាណ ៤០ លានដុង។
ដីចំនួន ០៤ កុងដែលនៅសល់ពីនោះពូវ៉ូ ដាំ ម្ទេស ប៉េងប៉ោះ និងស្ពៃក្តោប នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្ន ដំណាំទាំងនោះជិតបានប្រមូលផល សព្វថ្ងៃម្ទេសមានតម្លៃ ២២.០០០ ដុង ក្នុងមួយគីឡូក្រាម ស្ពៃក្តោប ១៥.០០០ ដុងក្នុង មួយគីឡូក្រាម។ គិតជាមធ្យម ដីដាំដំណាំចំនួន ០៩ កុង ក្រោយពេលទូទាត់ប្រាក់ចំណាយរួច ស្រេច គ្រួសារពូនៅចំណេញជាង ១៥០ លាន ដុង។ ពូជាគំរូកសិករផលិត ធ្វើអាជីវកម្មធ្នើម (ថ្នាក់ខេត្ត) តាំងពីឆ្នាំ ២០១៥ មកដល់សព្វថ្ងៃ។
ផ្តើមពីលទ្ធផលនៃទម្រង់ដាំដំណាំរបស់ពូវ៉ូ មានកសិករជាច្រើន នៅក្នុងឃុំមករៀនសូត្ររបៀបផលិត ថែទាំ បច្ចេកទេសបង្ការកម្ចាត់ដង្កូវ និង ហ៊ានបង្វែរដីផលិតស្រូវគ្មានផល មកដាំដំណាំ។ បច្ចុប្បន្ន ទូទាំងឃុំមានដីផលិតដំណាំស្បៀង ១៦,២ ហិកតា ដីផលិតដំណាំអាហារ ១៩១ ហិកតា។ អាស្រ័យព្យាយាម ឆ្លងកាត់ការលំបាក មានកសិករជាច្រើន នៅលើភូមិសាស្រ្តឃុំ ទទួលបានជោគជ័យជាមួយបណ្ដាទម្រង់ផ្លាស់ប្ដូរការផលិត នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ លេចធ្លោបំផុតមានទម្រង់ដាំសណ្តែកដីរបស់ពូង៉ូវុាំងអាយ ទម្រង់ដាំ ក្រូចថ្លុងសម្បកខៀវរបស់គ្រួសារកសិករ ផាងវុាំងតាយ នៅភូមិយ៉ុងមើយ ទម្រង់ដាំក្រូចណាមរ៉យ របស់គ្រួសារកសិករ គឹមតឺ។ល។
ឆ្នាំ ២០២១ ទូទាំងឃុំមានគ្រួសារកសិករចុះឈ្មោះអនុវត្តចលនាកសិករផលិតធ្វើអាជីវកម្មពូកែ សាមគ្គីជំនួយគ្នាកាត់បន្ថយភាពក្រីក្រចីរភាព និងធូរធា ភ្ជាប់ជាមួយការរៀនសូត្រ និងធ្វើតាមអ៊ំហូចំនួន ១.៥០៩ គ្រួសារ។ លទ្ធផលមាន ០២ គ្រួសារ គ្រួសម្រេចកិត្តនាមគ្រួសារកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។ មាន ០៤ គ្រួសារ សម្រេចកិត្តិនាមកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់មូលដ្ឋាន។
ក្រៅពីនោះ ដើម្បីបង្កើនគុណភាពចលនា ទន្ទឹមជាមួយការពង្រឹង និងពង្រីកអង្គការសមាគម សមាគមកសិករឃុំហ្វៀងហោយ បង្កើនការផ្សព្វផ្សាយ បំផុសចលនាសមាជិកអនុវត្តបណ្តាចលនាពង្រីកសេដ្ឋកិច្ច សង្គម ជំនួយសមាជិកពង្រីកការផលិត បង្កការងារធ្វើ បង្កើនប្រភពចំណូល។ ឆ្នាំ ២០២១ សមាគមបង្កលក្ខណៈឱ្យគ្រួសារ ០៨ គ្រួ ចូលរួម ទម្រង់ចិញ្ចឹមគោមេ ដោយមានប្រាក់ទុនសរុប ២០០ លានដុង ពីប្រភពទុនមូលនិធិឧបត្ថម្ភកសិករស្រុក កាងឡុង បង្កើតក្រុមប្រិតសំចៃបុលទុន ០៩ ក្រុម ដោយមាន ៤១១ គ្រួសារចូលរួម បុលទុន ៧,៨ ពាន់លានដុង សម្រាប់ពង្រីកការផលិត បង្កើតក្រុម សហការ ០៦ ក្រុម ដោយមានសមាជិក ៥៣ នាក់ និង ក្រុមរួមអាជីព ៨១ ក្រុម ក្នុងនោះមានក្រុម រួមរបរគំរូ ០២ ក្រុម។
សមាគមកសិករឃុំហ្វៀងហោយ នៅទាំងសកម្ម បំផុសចលនាសមាជិកចូលរួមកសាងជនបទថ្មី អនុវត្តសារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៦ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត “ស្តីពីបង្កើនសកម្មភាពគ្រប់ គ្រង សណ្ដាប់ធ្នាប់កសាងនិងការពារបរិស្ថាន ក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម សេវាកម្ម នៅលើភូមិសាស្ត្រខេត្ត”។ ឆ្នាំ ២០២១ សមាគមចាត់ តាំងចេញទ័ពបាន ៣៨ លើក ប្រមូលសំរាមបាន ៦,៨ តោន ស្រង់ត្រកៀត តាមដងប្រឡាយប្រវែងជាង ០២ គីឡូម៉ែត្រ បំផុសចលនាប្រជាជន ចូលរួមថែទាំដងផ្លូវផ្កា នៅលើភូមិសាស្ត្រឃុំប្រវែង ១២,៦ គីឡូម៉ែត្រ កសាងភូមិជនបទថ្មីខ្នាតគំរូ នៅភូមិត្រាអង។
ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ បានរួមចំណែកញុាំងឱ្យបណ្តាចលនា សកម្មភាពរបស់សមាគមកសិករ ឃុំហ្វៀងហោយ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមាន ប្រសិទ្ធភាព ជាពិសេសគឺក្នុងការប្រមូលផ្ដុំ សាមគ្គី សមាជិក។ ឆ្លងតាមនោះរួមចំណែក អនុវត្តសម្រេច ជោគជ័យ បណ្តាគោលដៅពង្រីកសេដ្ឋកិច្ច សង្គម របស់មូលដ្ឋាន៕ ប្រែសម្រួល៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។