• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

វត្តកញ្ចោងកំពង់លាវ

09/11/2020 13:18

ភូមិសាស្រ្តស្រុកទីវកឹងស្ថិតនៅប៉ែកខាងលិចនៃខេត្តត្រាវិញ។ ខាងជើងជាប់នឹងស្រុកកាងឡុងនិងស្រុកកូវកែ។ ខាងត្បូងជាប់នឹងស្រុកត្រាថ្កូវ។ ខាងលិចជាប់នឹងទន្លេហូវជាប់នឹងខេត្តសុកត្រាំង។ ខាងកើតជាប់នឹងស្រុកចូវថាញ់។ ស្រុករួមមាន ទីរួមស្រុកទីវកឹង១ ទីរួមស្រុកកូវក្វាន១និងឃុំទាំង៩គឺ៖ ហ៊ីវទ្រុង ហ៊ីវតឺ តឹបង៉ាយ ង៉ាយហុង តឹនហុង ហុងហ្វា តឹនហ្វា ឡុងថើយ ភូកឹង។

 

ទីវកឹងជាស្រុកមួយដែលមានប្រជាជនរស់នៅកុះករ។  បរិស្ថានស្អាតស្អំទិដ្ឋភាពល្អស្រស់បំព្រង។  ពីទីក្រុងត្រាវិញយើងធ្វើដំណើរមកស្រុកទីវកឹងប្រវែង ប្រមាណ២៥គីឡូម៉ែត្រ។  ចេញផុតពីក្រុមហ៊ុនស្បែកជើង(ម៉ីផុង)នឹងចូលដល់ផ្លូវក្រវាត់ឆ្ពោះទៅកាន់ទីប្រជុំជនទីវកឹង។  ពេលរាត្រីចូលមកដល់ម្ដុំផ្លូវក្រវាត់នេះ  យើងនឹងជួបប្រទះនូវសម្រស់ទិដ្ឋភាពដ៏ស្រស់សោភា។  តាមដងផ្លូវចូលទៅកាន់ទីផ្សារមានភ្លើងពណ៌កាច់ជាកម្រងផ្កាស្រស់បំព្រងគួរចាប់អារម្មណ៍។  បណ្ដារុក្ខជាតិដែលគេដាំជាជួរតាមដងផ្លូវភ្លោះមានតុបតែងក្បូរក្បាច់រចនាលម្អទៅដោយអំពូលភ្លើងអគ្គិសនីគ្រប់ពណ៌ខៀវលឿងក្រហមលេចព្រោងព្រាត។  ជាពិសេសនៅត្រង់វង់មូលក៏បានស្ថាបនាក្បូរក្បាច់ជាហូរហែរល្អឯក។  យើងគយគន់ពីចម្ងាយហាក់ដូចជាទីក្រុងមួយដ៏ចម្លែកល្អស្អាតនៅឯជនបទថ្មីយ៉ាងត្រចះត្រចង់។

          រីឯនាមស្រុកឬនាមវត្តនីមួយៗនៅស្រុកទីវកឹនសុទ្ធតែបានដាក់ដោយផ្សារភ្ជាប់ជាមួយនឹងមនុស្ស  សត្វ  រុក្ខជាតិ  ធម្មជាតិឬវត្ថុអ្វីមួយដែលលេចធ្លោនៅតំបន់នោះ។  បើជាឈ្មោះមនុស្សវិញគឺអ្នកនោះជាអ្នកមានស្នាដៃដ៏ខ្ពង់ខ្ពស់ក្នុងការកសាងវត្តអារាមឬស្រុកភូមិនានា។ 

បើយើងយកចិត្តទុកដាក់សង្កេតពិនិត្យមើលស្រុកភូមិមួយចំនួនក្នុងខេត្តត្រាវិញមានឈ្មោះពាក់ព័ន្ធនឹងកំពង់។  ពាក្យ៖  «កំពង់»  មានន័យថា  ទី​កន្លែង​នៅ​មាត់​ទឹក​ដែល​ជនានុជន​ចុះ​ឡើង​ឬ​ចត​ទូក​ជាដើម។  ស្រុកភូមិដែលហៅតាមឈ្មោះខ្មែរទូទាំងខេត្តត្រាវិញគឺមានទីឋានជាច្រើនដែលផ្សារភ្ជាប់នឹងពាក្យ «កំពង់» ដូចជា៖  កំពង់(វត្តកំពង់  ព្រែកកំពង់  ផ្សារកំពង់)  កំពង់ក្សាន្ត  កំពង់ទេពី...នៅទីក្រុងត្រាវិញ។  កំពង់ជ្រៃ  កំពង់ទូក  កំពង់ធំ  កំពង់ថ្មទ័ព  កំពង់តាខា...នៅស្រុកចូវថាញ់។  កំពង់នាវា ​កំពង់ទទឹង...នៅស្រុកកូវង៉ាង។  កំពង់សាលាកំពង់ក្ដី  កំពង់លួង...នៅស្រុកថ្កូវ។  កំពង់ស្ពាន  នៅស្រុកកូវកែ។  កំពង់ដូង  កំពង់ស្រា  កំពង់លាវ...នៅស្រុកទីវកឹន។ល។

          បើយើងធ្វើដំណើរឆ្លងផុតវង់មូល  រួចឆ្លងផុតស្ពាន  កាត់ទទឹងមន្ទីរពេទ្យស្រុកទីវកឹនយើងនឹងជួបប្រទះវត្តមួយនៅខាងស្ដាំដៃមានឈ្មោះថា  វត្តកញ្ចោងកំពង់លាវ។  អ្នកស្រុកមួយចំនួនតែងមានការងឿងឆ្ងល់ថា  ប្រហែលជាពីដើមមានជនជាតិលាវធ្វើដំណើរមកដល់ភូមិសាស្រ្តស្រុកទីវកឹននេះដែរឬក៏អីបានជាជាប់ឈ្មោះថាវត្ត  កញ្ចោងកំពង់លាវ​ដូច្នេះ?  ប្រហែលជាមិនពិតដូចជាអ្នកស្រុកមួយចំនួនងឿងឆ្ងល់នោះទេ។ 

          តាមលោកគ្រូថាច់វ៉ាន់ឡា  ជាគណៈកម្មការវត្ត គាត់បានអោយដឹងថា៖«វត្តកញ្ចោងកំពង់លាវ  ពីដើមឡើយស្ថិតនៅខាងលិចចម្ងាយប្រមាណ៥០០ម៉ែត្រនៃវត្តសព្វថ្ងៃ។  ពុំនោះសោត  វត្តនេះមានឈ្មោះថា  វត្តកញ្ចោងភ្នៀត។  ក្រោយមក  មានតាញោមវត្តម្នាក់ឈ្មោះ លាវ ជាគណៈកម្មការវត្តនេះ។  គាត់បានប្រគេនដីចំនួន៤០កុងសម្រាប់សាងសង់វត្តកំពង់លាវសព្វថ្ងៃ។  មិនតែប៉ុណ្ណោះ  តាលាវបានដឹកនាំអ្នកស្រុកនៅទីនេះអោយជីកកំពង់មួយសម្រាប់ការងាយស្រួលដល់ទូក  នាវាដឹកជញ្ជូននូវសម្ភារៈសាងសង់ដូច  ឥដ្ឋ  ថ្ម  ក្រួស  ខ្សាច់ ដែក ឈើ ដើម្បីយកមកស្ថាបនាវត្ត។  ដូច្នេះវត្តកញ្ចោងភ្នៀតនោះក៏ត្រូវបានរុះរើពីទីកន្លែងចាស់យកមកកសាងនៅទីតាំងកន្លែងថ្មីនៃដីរបស់តាញោមវត្តឈ្មោះលាវ»។

​ដោយយកឈ្មោះ «កំពង់» គួបផ្សំនឹង «តាលាវ» បានឈ្មោះថ្មីមួយថា៖  «កំពង់តាលាវ» ​ប៉ុន្តែដល់អ្នកស្រុកយើងនិយមហៅទំយើកាត់ពាក្យយូរៗទៅជាឈ្មោះ ​«កំពង់លាវ»​ បាត់ពាក្យ តា។  ដូច្នេះវត្ត  កញ្ចោងកំពង់លាវបានកកើតនៅគ.ស១៥៥៦។ បច្ចុប្បន្ន  វត្តកញ្ចោងកំពង់លាវមានពុទ្ធបរិស័ទចំណុះជើងវត្តជាង១.០០០គ្រួសារ។  រាល់ឆ្នាំ  ព្រះតេជគុណជាព្រះចៅអធិការ  ព្រមទាំងគណៈកម្មការវត្ត បានឯកភាពគ្នាបន្តការកសាងកុដិ  សាលាជាហូរហែសម្រាប់ព្រះសង្ឃគង់នៅរក្សាសីលទាន  ភាវនាធម៌អាថ៌តាមលំអានព្រះពុទ្ធសាសនា។​  ជាពិសេសដើម្បីអភិរក្សនូវកេរ្តិ៍មត៌កវប្បធម៌ប្រពៃណីជនជាតិខ្មែរអោយគង់វង្ស។  រៀងរាល់ឆ្នាំវត្តបានរៀបចំបើកសាលាបង្ហាត់បង្រៀនអក្សរសាស្រ្ត។  មានថ្នាក់ពុទ្ធិកសិក្សា  បឋមភូមិឆ្នាំទី១ឆ្នាំទី២និងទុតិយាភូមិឆ្នាំទី២ផងដែរ។

នារដូវវិស្សមកាល  វត្តនៅទាំងបានបើកថ្នាក់បង្ហាត់បង្រៀនភាសាខ្មែររយៈពេល២ខែយ៉ាងខ្ជាប់ខ្ជួនដើម្បីកុមារាកុមារីបានឈប់សម្រាកខាងសាលាសកលចូលមកកាន់សាលាវត្តសិក្សារៀនសូត្រ។  ទី១គឺដើម្បីលុបបំបាត់នូវអនក្ខរកម្មគ្រោះមិនចេះអក្សរ។  ទី២គឺដើម្បីរំលឹកឡើងវិញនិងពង្រឹងនូវចំណេះដឹងចាស់។

ទី៣គឺដើម្បីបន្តការសិក្សាចំណេះដឹងថ្មីខាងមុខវិជ្ជាភាសាខ្មែរទៀតផង៕ថាច់ដើយ 

 

TIN CÙNG MỤC

ជំនឿអ្នកតាគប្បីបានអភិរក្សនិងអភិវឌ្ឍ

ស៊ូពលីជីវិតដើម្បីបក្ស និងប្រជាជន

លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។

  • វត្តខ្មែរទាំង ១៤៣ វត្តចាត់តាំងពិធីបុណ្យមាឃបូជា
  • ប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនាច្បាមភារកិច្ចនយោបាយនៅមូលដ្ឋាន
  • ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោតា សមាជិកសមាគម
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.