• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

ជនរួមជាតិខ្មែរត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី

13/04/2021 08:22

ក្នុងបណ្តាថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ធ្វើដំណើរទៅតាមវត្តអារាមលើភូមិសាស្រ្តខេត្ត យើងខ្ញុំតែងកត់សម្គាល់បាននូវសកម្មភាពត្រៀមបម្រុងទទួលបុណ្យចូលឆ្នាំថ្មីរបស់ព្រះសង្ឃ ជនរួមជាតិខ្មែរ។

វត្តខ្មែរតែងជាកន្លែងប្រព្រឹត្តឡើងសកម្មភាពជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

         ព្រះតេជគុណសឺនថាញ់ស៊ី ព្រះចៅអធិការវត្តនិគ្រោធារាម(ជ្រៃប្រាសាទ)មានសង្ឃដីកាឱ្យដឹងថា៖ បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២០ ជាពេលដែលមូលដ្ឋានរួមជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ម៉្លោះហើយ វត្តជ្រៃប្រាសាទគ្មានចាត់តាំងពិធីកិច្ចអ្វីដោយប្រមូលផ្តុំគ្នាច្រើនឡើយ។ ឆ្នាំនេះ នៅដំណាក់កាលនេះ អាសន្នរោគមានការស្រាកស្រាន្តជាបណ្តោះអាសន្ន ម៉្លោះហើយវត្តក៏ត្រៀមបម្រុងចាត់តាំងពិធីបុណ្យឱ្យមានសភាពធំដុំបន្តិច។ ក្រៅពីការអនុវត្តន៍បណ្តាពិធីកិច្ចប្រពៃណី វត្តនៅទាំងចាត់តាំងកម្មវិធីសិល្បៈសម្រាប់យុវវ័យជនរួមជាតិខ្មែរកម្សាន្តក្រោយពេលពលកម្មហត់នឿយ។ ឆ្នាំនេះវត្តទើបបង្កើតបានក្រុមរបាំមួយក្រុម អាស្រ័យហេតុនោះវត្តក៏មានបំណងចាត់តាំងរាត្រីសិល្បៈដើម្បីឲ្យប្អូនៗបានចូលរួមបម្រើអារម្មណ៍របស់ទស្សនិកជន។ នេះជាប្រភេទសិល្បៈប្រពៃណីបុរាណខ្មែរតែងបានមនុស្សជាច្រើនពេញនិយម ក្នុងនោះ អ្នកដែលចូលចិត្តបំផុតគឺអ្នកមានវ័យចំណាស់។  ជាមួយដៃទាំងគូទន់ភ្លន់របស់ស្ត្រីខ្មែររួម ជាមួយចង្វាក់រាំយ៉ាងរស់រវើក គួបផ្សំជាមួយសម្រស់ស្រស់ស្អាតតែងទាក់ទាញទស្សនិកជនមកចូលរួមជាមួយរាត្រីសិល្បៈ។

         ឆ្នាំនេះជនរួមជាតិខ្មែរចាត់តាំងពិធីអំណរបុណ្យចូលឆ្នាំថ្មីនៅដើមខែពិសាខ។ ជារៀងរាល់ឆ្នាំ រយៈពេលនេះច្រើនមានភ្លៀង ម៉្លោះហើយការត្រៀមបម្រុងបុណ្យចូលឆ្នាំថ្មី ក៏បានបណ្តាវត្តយកចិត្តទុកដាក់ជាង។ ជាក់ស្តែងដូចជាការពូនភ្នំខ្សាច់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី បើប្រៀបជាមួយរាល់ឆ្នាំ ធ្វើតែនៅកន្លែងស្រឡះគ្មានអ្វីបាំងពីខាងលើឡើយ ចំពោះឆ្នាំនេះបានប្រក់ដោយផ្ទាំងកៅស៊ូពីលើបង្ការ ភ្លៀងកុំឱ្យភ្នំខ្សាច់រលាយ។ ពីព្រោះពិធីពូនភ្នំខ្សាច់ជាពិធីកិច្ចមួយប្រកបដោយលក្ខណៈជំនឿអំពីកម្មផល មានមនុស្សជាច្រើនចូលរួមអុជធូបបន់ផ្សង សង្ឃឹមថាបណ្តាអពមង្គលក្នុងឆ្នាំចាស់នឹងផុតរលត់អស់ទៅ សំណាងវាសនានឹងមានមកដល់ខ្លួន។ អាស្រ័យហេតុនោះក្នុងបណ្តាថ្ងៃបុណ្យចូលឆ្នាំថ្មី នៅតំបន់ ភ្នំខ្សាច់ ច្រើនឃើញមានមនុស្សជាច្រើនផ្តុំគ្នានៅទីនោះ អ្នកខ្លះនៅទាំងនាំយកខ្សាច់ពីគ្រួសាររបស់ខ្លួនមកពូនធ្វើជាភ្នំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៀតផង ដោយប្រាថ្នារាល់ភ័ព្វសំណាងល្អៗកើតមានដល់ខ្លួនក្នុងឆ្នាំថ្មី។

         ត្រៀមបម្រុងបុណ្យចូលឆ្នាំថ្មី មូលដ្ឋានជាច្រើនក៏ជំរុញមាំអនុវត្តគោលនយោបាយចំពោះជនរួមជាតិខ្មែរផងដែរ។ ឃុំដូងចូវ ស្រុកយ្វៀងហាយ ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានអនុវត្តល្អគោលនយោបាយចំពោះជនរួមជាតិខ្មែរ បានថ្នាក់លើវាយតម្លៃខ្ពស់។ ក្រៅពីការអនុវត្តន៍គោលនយោបាយសុខុមាលភាពសង្គម ឃុំនៅទាំងពិនិត្យឡើងវិញបណ្តាមុខសញ្ញាដែលត្រូវឧបត្ថម្ភទាន់ពេល ដើម្បីដោះស្រាយបានការលំបាកមួយចំណែកជូនមុខសញ្ញាទាំងនោះទទួលអំណរបុណ្យចូលឆ្នាំថ្មី។

       លោកស្រីផាមធីយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវបានឱ្យដឹង៖ ដើម្បីបរិយាកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរបានកក់ក្តៅ មូលដ្ឋានក៏បានត្រៀមអនុវត្តគោលនយោបាយមួយចំនួនទាក់ទងដល់ជនរួមជាតិខ្មែរលើភូមិសាស្រ្តឃុំ។ ក្នុងនោះ មានបម្រុងទេយ្យវត្ថុទៅសួរសុខទុក្ខប្រគេនព្រះសង្ឃបណ្តាវត្តលើភូមិសាស្រ្ត ជូនគ្រួសារគោលនយោបាយជនរួមជាតិខ្មែរ។ អំណរបុណ្យចូលឆ្នាំឆ្នាំនេះ ទោះបីអាសន្នរោគកូវីដ-១៩ស្រាកស្រាន្តជាបណ្តោះអាសន្ន ប៉ុន្តែមូលដ្ឋាននៅតែផ្សព្វផ្សាយ បំផុសចលនាដល់បណ្តាវត្ត ជនរួមជាតិខ្មែរត្រូវមានការប្រុងប្រយ័ត្នជាមួយអាសន្នរោគ ជាក់ស្តែងគឺអនុវត្តល្អការកំណត់មួយចំនួនរបស់ផ្នែកសុខាភិបាលដើម្បីធានាការបង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាព។

         រួមជាមួយការចាត់តាំងបណ្តាពិធីកិច្ចក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បណ្តាល្បែងប្រជាប្រិយក៏បានវត្តមួយចំនួនត្រៀមបម្រុងចាត់តាំងជូនដល់ពុទ្ធបរិស័ទផងដែរ។ ក្នុងនោះ បណ្តាល្បែងវាយឆ្នាំង លោតការុង។ល។ ជាបណ្តាល្បែងតែងបានចាត់តាំងនៅបណ្តាថ្ងៃបុណ្យចូលឆ្នាំថ្មី ពីព្រោះនេះជាល្បែងគ្មានការបែងភេទ ទោះបុរសឬស្ត្រីក៏អាចចូលរួមបានទាំងអស់។

           ត្រៀមបម្រុងឱ្យបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ជាពេលដែលមាមីងខ្មែរនៅកន្លែងមួយចំនួនទើបប្រមូលផលស្រូវរដូវសម្រករួចរាល់។ ជាមួយទិន្នផលសម្រេចខ្ពស់បង្គួរ គិតជាមធ្យមប្រមាណ ៦,៤ តោនក្នុងមួយហិកតា លក់ជាមួយតម្លៃពី ៦.៤០០-៦.៥០០ ដុងក្នុងមួយគីឡូក្រាមជួយឱ្យមាមីងកសិករជាច្រើនរីករាយ។ បងថាច់ធីរ នៅភូមិផ្នោរអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវឲ្យដឹងថា៖ ឆ្នាំនេះគ្រួសារខ្ញុំទើបប្រមូលផលស្រូវរដូវសម្រក រួចស្រេច  ទិន្នផលសម្រេច ៦,៥ តោនក្នុងមួយហិកតា ហើយលក់ជាមួយតម្លៃ ៦.៥០០ ដុងក្នុងមួយគីឡូក្រាម។ ជាមួយផ្ទៃដី ១,៤ ហិកតា គ្រួសារទទួលបានប្រាក់ចំណេញជិត ៤០ លានដុង។ អាស្រ័យហេតុនោះ អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក៏ចាត់ទុកជាអំណរអំណោយផលស្រូវចំពោះគ្រួសារខ្ញុំដែរ៕  

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ជំនឿអ្នកតាគប្បីបានអភិរក្សនិងអភិវឌ្ឍ

ស៊ូពលីជីវិតដើម្បីបក្ស និងប្រជាជន

លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។

  • វត្តខ្មែរទាំង ១៤៣ វត្តចាត់តាំងពិធីបុណ្យមាឃបូជា
  • ប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនាច្បាមភារកិច្ចនយោបាយនៅមូលដ្ឋាន
  • ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោតា សមាជិកសមាគម
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.