• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

ចំណាប់អារម្មណ៍ចំពោះការប្រឡងសម្ដែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ

06/11/2020 08:07

ពិធីប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ខេត្តត្រាវិញ លើកទី ២ (ចាត់តាំងពីថ្ងៃទី ២៧ ២៩ តុលា) ឆ្នាំ ២០២០ នៅមជ្ឈមណ្ដលវប្ប ធម៌ទេសចរណ៍រមនីយដ្ឋានគូស្រះស្រី។ ពិធី នេះបានជួបជុំ និងសម្ដែងបង្ហាញពីលក្ខណៈ សម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់ជនរួមជាតិ ខ្មែរតាមបែបបុរាណផងសម័យផង។

            អង្គភាពស្រុកចូវថាញ់ បានបើកឆាកឲ្យពិធី ប្រឡងនេះ ដោយសម្តែងបង្ហាញសម្លៀកបំពាក់ ០៣ ប្រភេទ តាមលក្ខន្តិកៈរបស់គណៈចាត់ តាំង។ ទស្សនិកជនបានចាប់អារម្មណ៍ចំពោះសម្លៀកបំពាក់និងការសម្តែងដ៏ស្រស់ស្អាតរបស់  បេក្ខជន បេក្ខនារីរបស់អង្គភាពនេះណាស់។ ទន្ទឹម នឹងសម្លៀកបំពាក់សម្រាប់ពិធីបុណ្យទានផ្សេង សម្លៀកបំពាក់អាពាហ៍ពិពាហ៍ នៅមានសម្លៀក បំពាក់សម្រាប់ធ្វើការពលកម្មរួមជាមួយ ឧបករណ៍ ពលកម្មនិងការសម្តែងយ៉ាងទន់ភ្លន់ផងនោះ ក៏បានធ្វើឲ្យទស្សនិកជនជូនស្នូរទះដៃអបអរសាទរយ៉ាងកក់ក្តៅ។ដៃគូក្វឹកថាំង - ហ្វាងម៉ៃសម្តែង ដៃកាន់ឧបករណ៍មានអង្រុតនិងឈ្នាងជាដើម។​ ដៃគូ គឹមដាកនិងហុងវ៉ឹងជាមួយសម្លៀកបំពាក់ដាលអំបុកគួបផ្សំ នឹងវិធីសាស្រ្តសម្តែងដ៏ល្អ ញុាំងឲ្យបរិយាកាសកាន់តែសប្បាយរីករាយ។  សម្លៀកបំពាក់ពលកម្មតាមបែបបុរាណ របស់ ជនរួមជាតិខ្មែរសម្រាប់ស្ត្រី ភាគច្រើនអាវដៃវែង ឆ្នុកក្បិន ឈ្នួតកន្សែងនៅលើក្បាល។ ចំពោះ បុរសវិញ ច្រើនពាក់អាវកមូល  ដៃខ្លី ឆ្នុកក្បិន ក្រវាត់កន្សែងចង្កេះ។

 

ឈុតសម្តែងរបស់អង្គភាពស្រុកចូវថាញ់ ។

             ការសម្តែងបង្ហាញរបស់អង្គភាពស្រុកយ្វៀង ហាយក៏បានទស្សនិកជន ស្វាគមន៍យ៉ាងកក់ក្តៅ ដែរ។ក្នុងនោះមានការសម្តែងដ៏ស្រស់ស្អាតរបស់ កុមារីលីតា។ លីតាសម្តែងអមជាមួយគូសម្ដែងហ្វាងធៀង - ង៉ុកធឺ ជាមួយសម្លៀកបំពាក់ សម្រាប់ ថ្ងៃបុណ្យទាន ។ កុមារីលីតា ពាក់អាវប៉ាក់ពណ៌ ស ពានាកន្សែងពណ៌ស្លាទុំ និងស្លៀកសារុង ពណ៍ផ្កាឈូក ដៃកាន់ផ្កាឈូកមួយបាច់យ៉ាង ស្រស់ស្អាត។ លីតាធ្វើដំណើរល្វតល្វន់ បោះជំហានមួយៗស្រាលៗរួចបង្វែរខ្លួនយ៉ាងសមសួន គួជាទីស្រឡាញ់។ បន្ទាប់ពីការសម្តែងរបស់លីតាក៏ដល់ឈុតសម្តែងរបស់ដៃគូហ្វាងភុក - សានី ជាមួយ នឹងសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ។ ដៃគូសូនី - ង៉ុកយ្វៀង ជាមួយសម្លៀក បំពាក់អាពាហ៍ពិពាហ៍បែបសម័យ។ ហ្វាងភុកពាក់អាវពណ៌ខ្មៅកឈរនិងមានកន្សែងបង់ក ពណ៌ស្លាទុំលើស្មាទាំងពីរ ស្លៀកហូលផ្កា ពណ៌ ស្លាទុំ ។ សានីពាក់អាវបំពង់ដៃវែង ពណ៌ខ្មៅ ឆ្នុកក្បិនហូលផ្កា ពណ៍ស្លាទុំ ទូលម្កុដបុរាណ ពានាកន្សែងពណ៌ស្លាទុំ។ ដៃគូសូនី - ង៉ុកយ្វៀង ជាមួយសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបសម័យ បានកែលម្អឱ្យសមនឹងសម័យទំនើប ប៉ុន្តែរក្សាបាននូវលក្ខណៈប្រពៃណីរបស់ជនរួមជាតិខ្មែរដែរ។សូនីពាក់អាវវែង ពីក្រៅពណ៌មាស ដៃ ម្ខាងកាន់ព្រះខាន់ ដៃម្ខាងតោងស្បៃរបស់ង៉ុក យ្វៀង។ ចំពោះង៉ុកយ្វៀងវិញ ពាក់សម្លៀកបំពាក់ អាពាហ៍ពិពាហ៍បែបសម័យស្អិតស្អាង គ្រឿង អល័ង្ការពណ៌មាសភ្លឺចិញ្ចាច។

                   ប្អូនសើុងធីសានី ជាកម្មករក្រុមហ៊ុនស្បែក ជើងម៉ីផុង ឃុំភឿកហ៊ឹងស្រុកថ្កូវ បានអង្គភាព  ស្រុកយ្វៀងហាយអញ្ជើញចូលរួមសម្តែងបង្ហាញ សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ។ សា នីបានឲ្យដឹងថា៖ ខ្ញុំនៅឃុំភឿកហ៊ឹងស្រុកថ្កូវ។ ពេលទំនេរ ខ្ញុំច្រើនចូលរួមរាំក្នុងពិធីបុណ្យកឋិន ទាន។ អង្គភាពស្រុកយ្វៀងហាយឃើញខ្ញុំមានទេពកោសល្យផ្នែកសម្តែង ក៏ជ្រើសឲ្យខ្ញុំចូលរួម ពិធីប្រឡងនេះ។ ខ្ញុំរីករាយនិងមានមោទនភាព ណាស់ ដែលបានអង្គភាពឲ្យសម្តែងបង្ហាញ សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណ។ម៉្លោះ ហើយ ខ្ញុំក៏ឆ្លៀតទៅហាត់ជាមួយក្រុមនៅរាត្រី ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ គោលបំណង ដែលខ្ញុំទទួលចូលរួមកម្មវិធីនេះគឺដើម្បីផ្តោះប្តូរ រៀនសូត្របទពិសោធន៍វិធីសាស្រ្តសម្តែងអំពីមិត្តភក្តិ ដែលស្ទាត់ជំនាញ។ ជាពិសេសចង់ ពិសោធន៍សម្ដែងលើវេទិកាធំដូចនៅវេទិកានេះ។

ឈុតសម្តែងរបស់អង្គភាពស្រុកយ្វៀងហាយ ។ 
               ប្អូនគឹមធីថាញ់ស្វឹង ជាសិស្សថ្នាក់ទី ១២ A ២ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យា ល័យវិទ្យាល័យ ស្រុកថ្កូវ បានចូលរួមសម្ដែង ជាមួយក្រុមអង្គភាពស្រុកយ្វៀងហាយ។ ថាញ់ ស្វឹងបានឲ្យដឹងថា៖ ខ្ញុំនៅឃុំង៉ូវឡាក ខ្ញុំច្រើន ចូលរួមកម្មវិធីសិល្បៈនៅមូលដ្ឋាន ។ ម៉្លោះហើយ អង្គភាពក៏ស្គាល់ខ្ញុំរួចជ្រើសខ្ញុំចូលរួមប្រឡងដោយទទួលសម្តែងសម្លៀកបំពាក់សាមញ្ញប្រចាំថ្ងៃ។បើតាមខ្ញុំយល់ឃើញថា ទទួលសម្តែងតួអង្គណាមួយក៏មានលក្ខណៈពិសេសដូចៗគ្នា។ ខ្ញុំសម្តែងបង្ហាញសម្លៀកបំពាក់បែបសាមញ្ញក្នុង ការរស់នៅប្រចាំថ្ងៃគួបផ្សំនឹងរែកបំពង់ទឹកត្នោត សម្តែងបង្ហាញពីសម្រស់ស្រី្តខ្មែរសុភាពរាបសាផងនិងបង្ហាញពីបុគ្គលិកលក្ខណៈរបស់ស្ត្រីខ្មែរដែលខិតខំធ្វើការងារផង ។ ចូលរួមពិធីប្រឡង លើកនេះ ជំនួយឱ្យខ្ញុំបង្កើនការយល់ដឹងអំពី លក្ខណៈវប្បធម៌ផ្នែកសម្លៀកបំពាក់ប្រពៃណីជាតិ ដើម្បីចូលរួមអភិរក្សអត្តសញ្ញាណវប្បធម៌ របស់ជនជាតិយើងឲ្យស្ថិតស្ថេរចីរកាល។
                លោកថាច់បោយ នាយករងមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តត្រាវិញ អនុប្រធានគណៈចាត់តាំងកម្មវិធីប្រឡងសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរលើកទី ២ ឆ្នាំ ២០២០ មាន ប្រសាសន៍ថា៖ ពិធីប្រឡងសម្តែងបង្ហាញសម្លៀក បំពាក់ជនជាតិខ្មែរ បានរួមចំណែកបញ្ចាំងនូវ ទស្សនីយភាពដ៏ស្រស់ស្អាត ក្នុងកន្សោមព្រឹត្តិ ការណ៍ សប្តាហ៍វប្បធម៌ ទេសចរណ៍សមោសរ អាហារណាមបូ ខេត្តត្រាវិញលើកទី ២ ឆ្នាំ ២០២០ ។ បណ្តាអង្គភាពចូលរួមពិធីនេះ បាន ត្រៀមយ៉ាងម៉ត់ចត់ តាមលក្ខន្តិកៈរបស់គណៈ ចាត់តាំង។  កម្មវិធីលើកយកមកសម្តែងបានបណ្តា អង្គភាពស្រាវជ្រាវ រៀបរៀង ហ្វឹកហាត់ច្បាស់ លាស់ជូនបេក្ខជន បេក្ខនារីរួចស្រេចហើយ។ ជាពិសេស គណៈចាត់តាំងកម្មវិធីនៅទាំងបង្កលក្ខណៈឲ្យអង្គភាពទាំងនោះ ហ្វឹកហាត់លើវេ ទិកាប្រឡងនេះ មុនពេលចូលរួមប្រឡងជាផ្លូវ ការ។ គណៈចាត់តាំងកម្មវិធីបានបង្កើតគណៈមេប្រយោគចំនួន ០៥ នាក់ ជាអ្នកមានប្រជា ប្រិយភាពមានចំណេះដឹងនិងបទពិសោធន៍ច្រើន យល់ជ្រៅជ្រះអំពីវប្បធម៌សិល្បៈនិងសម្លៀកបំពាក់ខ្មែរ។ល។ ដើម្បីជំនួយការគណៈចាត់តាំងវាយតម្លៃការប្រឡងរបស់អង្គភាពនីមួយៗដោយ សត្យានុម័ត យុត្តិធម៌៕     

   អត្ថបទ-រូបថតៈ សុជា

 

TIN CÙNG MỤC

ជំនឿអ្នកតាគប្បីបានអភិរក្សនិងអភិវឌ្ឍ

ស៊ូពលីជីវិតដើម្បីបក្ស និងប្រជាជន

លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។

  • វត្តខ្មែរទាំង ១៤៣ វត្តចាត់តាំងពិធីបុណ្យមាឃបូជា
  • ប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនាច្បាមភារកិច្ចនយោបាយនៅមូលដ្ឋាន
  • ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោតា សមាជិកសមាគម
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.