• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

ឃុំហ៊ីវទឺជាមួយចលនាយុវជនកសាងខ្លួន កសាងអាជីព

20/08/2021 08:54

“រួមដំណើរជាមួយយុវជនកសាងខ្លួន កសាងអាជីព” ជាចលនាមួយធំរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ ក្នុងរយៈកាលកន្លងហើយ សម្ព័ន្ធយុវជនឃុំហ៊ីវទឺ ស្រុកទីវកឹងរួមដំណើរ ឧបត្ថម្ភសមាជិក យុវវ័យឲ្យបានប្រសព្វជាមួយបណ្ដាប្រភពទុនដើម្បីពង្រីកសេដ្ឋកិច្ច។ ផ្តើមពីកិច្ចចលនានោះ លេចឡើងទម្រង់ឆ្នើម របៀបធ្វើពូកែជាច្រើន ក្នុងសម្ព័ន្ធយុវជន រួមចំណែកកែលម្អជីវភាព បង្កើនប្រភពចំណូល និងធ្វើមានស្របច្បាប់នៅមូលដ្ឋាន។

បងដាំងហ្វាងវ៉ូ អនុលេខាសម្ព័ន្ធយុវជនឃុំហ៊ីវទឺបានឲ្យដឹង៖ បច្ចុប្បន្នក្នុងទូទាំងឃុំមានសមាជិកយុវជន ៩៨​ នាក់ មានសមាជិកសមាគមសហព័ន្ធយុវជន ៥០៤ នាក់ចូលរួមប្រជុំជីវភាព នៅសាខាសម្ព័ន្ធយុវជន ១២ កន្លែង (សាខាសម្ព័ន្ធយុវជនភូមិ​ ០៧ កន្លែង​  សាខាសម្ព័ន្ធយុវជនសាលារៀន និងសាខាសម្ព័ន្ធយុវជនយោ ធា ០៤ កន្លែង)។ នេះជាកងកម្លាំងយុវវ័យតែងរវៀសរវៃ មានគំនិតច្នៃប្រតិដ្ឋ ជឿជាក់លើខ្លួនឯង ហ៊ានគិតហ៊ានធ្វើ មានស្មារតីជម្នះការលំបាក ឈានឡើងកសាងខ្លួន កសាងអាជីព។ តួយ៉ាងដូចជាបង ថាច់ស្វឹង លេខាសាខាសម្ព័ន្ធយុវជនភូមិអូរត្រាវ ក្នុងមួយឆ្នាំទទួលបានប្រភពចំណូលជាង ១០០ លានដុង ពីការចិញ្ចឹមគោមេ និងចិញ្ចឹមទា។ បងស្វឹងឲ្យដឹង៖​ ខ្ញុំចាប់ផ្តើមចិញ្ចឹមគោតាំងពីឆ្នាំ ២០១៦ ដំបូងខ្ញុំទិញគោមេ ០២ ក្បាល (ប្រសិនបើគោមេកើតកូនឈ្មោលនឹងទុកបំប៉នឲ្យធាត់រួចលក់គោសាច់ បើកើតកូនញីល្អទុកសម្រាប់បន្តពូជ)។ ផ្តើមពីគោ ០២ ក្បាល មកដល់បច្ចុប្បន្ននេះគ្រួសារខ្ញុំមានគោមេ ០៦ ក្បាល។ ដើមឆ្នាំ ២០២១ ខ្ញុំចាប់ផ្តើមចិញ្ចឹមបន្ថែមទាកាប៉ា ១០០ ក្បាល ក្រោយពេលចិញ្ចឹមបាន ៤ ខែ ទាមួយក្បាលៗ មានទម្ងន់ ០៣ គីឡូក្រាម ខ្ញុំលក់ក្នុងមួយគីឡូក្រាមតម្លៃ ៥៥.០០០ ដុង នៅចំណេញជាង ០៥ ​លានដុង។

ដោយឃើញលទ្ធផលពីទម្រង់នេះ បងស្វឹងបន្តចិញ្ចឹមទាលើកទី ២ រួចចំណេញជាង ០៦ ​លានដុង។ តាមបងស្វឹង​ ទម្រង់ចិញ្ចឹមទាកាប៉ាងាយអនុវត្ត ហើយសមស្របជាមួយយុវជនដែលមានបំណងផ្តើមអាជីពប៉ុន្តែខ្វះទុនផលិត។ រយៈពេលថែទាំខ្លី (ពី ០៣‑០៤ ខែ នឹងបានប្រមូលផល) ក្នុងមួយឆ្នាំៗអាចចិញ្ចឹមបានពី ០២‑០៣ លើក។

ទម្រង់ចិញ្ចឹមគោមេរបស់បងថាច់ស្វឹង នៅភូមិអូរត្រាវ។ រូបថត៖ គីមងឹង

ចលនា “រួមដំណើរជាមួយយុវជនកសាងខ្លួន កសាងអាជីព” បានគណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំហ៊ីវទឺផ្សព្វផ្សាយអនុវត្តទូលំទូលាយ និងបានលើកកម្ពស់អំពីគុណភាព។ ផ្តើមពីចលនា មានទម្រង់ឆ្នើម របៀបធ្វើច្នៃប្រតិដ្ឋ រួមចំណែកកែលម្អលើកកម្ពស់ជីវភាពសម្ភារ ស្មារតីរបស់សមាជិកយុវជន។ ចលនាបានរួមចំណែកពង្រីកខ្លាំងក្លាតួនាទីស្ម័គ្រចិត្តរបស់កម្មាភិបាល សមាជិកយុវជនក្នុងការអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មីលើកកម្ពស់របស់មូលដ្ឋាន។

ដើម្បីអនុវត្តល្អចលនា “រួមដំណើរជាមួយយុវជនកសាងខ្លួន កសាងអាជីព” សម្ព័ន្ធយុវជនឃុំបានម្ចាស់ការពិនិត្យ ហើយក្តាប់នូវតម្រូវការ អំពីការសិក្សាវិជ្ជាជីវៈ និងការងារធ្វើរបស់សមាជិកយុវជន ផ្តើមពីនោះពិគ្រោះ រួចកំណត់ទិសដៅជូនសមាជិកយុវជន។ ទន្ទឹមនឹងនោះ កសាងបណ្តាវិធានការជាក់ស្តែង ឧបត្ថម្ភយុវជនកសាងខ្លួន បង្កើតអាជីព។ តាំងពីដើមឆ្នាំ ២០២១ មកដល់បច្ចុប្បន្ននេះ សម្ព័ន្ធយុវជនឃុំសហការជាមួយធនាគារគោលនយោបាយសង្គមស្រុករំសាយប្រាក់ទុន ៣០ លានដុងឲ្យសមាជិកម្នាក់បុលពង្រីកសេដ្ឋកិច្ច។ បច្ចុប្បន្ន សម្ព័ន្ធយុវជនឃុំកំពុងគ្រប់គ្រងក្រុមប្រិតសំចៃបុលទុន ០២ ក្រុមរបស់សមាជិក ដោយមានប្រាក់ទុនជាង ៧២៤ លានដុង។ ផ្តើមពីប្រភពទុនបុលអាទិភាពនោះ បានបង្កលក្ខណៈឧបត្ថម្ភឲ្យសមាជិកយុវជនពង្រីកការផលិត ទាញយកសក្តានុពលរបស់មូលដ្ឋាន ដើម្បីឈានឡើងរួចផុតពីភាពក្រីក្រ ធ្វើមានស្របច្បាប់។  ក្រៅពីនោះ សម្ព័ន្ធយុវជនឃុំនៅទាំងសហការជាមួយផ្នែកមានសមត្ថកិច្ចពិគ្រោះ ឧទ្ទេសនាមការងារធ្វើជូនពលករ ៦៦ នាក់។ រក្សាក្រុមសហការចិញ្ចឹមគោមេ មានសមាជិកយុវជន ១០ នាក់ចូលរួម គិតមកដល់បច្ចុប្បន្នចំនួនគោរបស់ក្រុមកើនឡើងបាន ៤៤ ក្បាល។

បងដាំងហ្វាងវ៉ូឲ្យដឹងបន្ថែម៖ ដើម្បីបន្តការរួមដំណើរជាមួយយុវជនក្នុងចលនាកសាងខ្លួន កសាងអាជីព ឧបត្ថម្ភសមាជិកយុវជនក្នុងចលនាកសាងខ្លួន បង្កើតអាជីព ឧបត្ថម្ភយុវជនពង្រីកសេដ្ឋកិច្ច នៅពេលខាងមុខនេះ សម្ព័ន្ធយុវជនឃុំហ៊ីវទឺនឹងបន្តឆ្លៀតយកបណ្តាប្រភពកម្លាំង បណ្តាគោលនយោបាយឧបត្ថម្ភ ដើម្បីជំនួយដល់សមាជិកយុវជនឲ្យឈានឡើងធ្វើមាន ស្ងើចសរសើរ លើកទឹកចិត្តទាន់ពេលបណ្តាទម្រង់គំរូឆ្នើម បង្កលក្ខណៈឲ្យសមាជិកយុវជនមានការងារធ្វើ បង្កើនប្រភពចំណូល លំនឹងជីវភាព។ ឆ្លងតាមនោះអះអាងបានតួនាទីរបស់សម្ព័ន្ធយុវជន ក្នុងសកម្មភាពរួមដំណើរជាមួយយុវជនកសាងខ្លួន កសាងអាជីព រួមចំណែកអនុវត្តសម្រេចបណ្តាគោលដៅពង្រីកសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ជំនឿអ្នកតាគប្បីបានអភិរក្សនិងអភិវឌ្ឍ

ស៊ូពលីជីវិតដើម្បីបក្ស និងប្រជាជន

លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។

  • វត្តខ្មែរទាំង ១៤៣ វត្តចាត់តាំងពិធីបុណ្យមាឃបូជា
  • ប្រឡងប្រណាំងប៉ិនប្រសប់ការងារប្រជាចលនាច្បាមភារកិច្ចនយោបាយនៅមូលដ្ឋាន
  • ជូនអំណោយ ១៥០ ចំណែកដល់លោកយាយលោតា សមាជិកសមាគម
  • វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.